ព័ត៌មាន

Google Pixel Stand (2nd Gen) ឧបករណ៍សាកថ្មឥតខ្សែកម្លាំងដល់ទៅ 23W

ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែប្រកាសបង្ហាញនូវឧបករណ៍សាកថ្មថ្មីឈ្មោះ Google Pixel Stand (Second Generation) ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Qi charging ។ សម្រាប់បច្ចេកវិទ្យា wireless charger នេះគឺមានកម្លាំងដល់ទៅ 23W ហើយវាក៏ទ្រទ្រង់នូវ 15W fast charging ផងដែរ។

 image

សម្រាប់ Pixel Stand នេះប្រើប្រាស់នូវ polycarbonate ដែលធ្វើអោយវាស្រាលក្នុងការប្រើប្រាស់។ ឧបករណ៍នេះមានទម្ងន់ 71g ។ Pixel Stand នេះមានតម្លៃ $79 ហើយវាប្រើប្រាស់នូវ 1.5m USB Type-C ផងដែរ៕

image