ព័ត៌មាន

Redmi Smart TV X 2022 ទូរទស្សន៍ជំនាន់ថ្មីដែលមានអេក្រង់ 120Hz refresh rate

ក្រុមហ៊ុន Redmi ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ថ្មីដែលមានឈ្មោះថា Smart TV X 2022 ដែលមានមុខងារពិសេសៗជាច្រើន ហើយវាដាក់លក់នៅលើវេបសាយ TMall និង JD.com ។ Redmi Smart TV X 2022 នេះមាន 2 ទំហំគឺ 65 inches និង 55 inches ។ ទូរទស្សន៍ឆ្លាតវៃនេះមានកម្រិតភាពច្បាស់ 4K 3840×2160 pixels ។ ទូរទស្សន៍នេះទ្រទ្រង់នូវ 10-bit (8-bit + FRC), FreeSync Premium និង Dolby Vision ។

 image

Redmi Smart TV X 2022 នេះមានកម្រិតអេក្រង់ 120Hz refresh rate និង​ MEMC ដែលពង្រឹងរូបភាពកាន់តែប្រសើរថែមទៀត។ Redmi X smart TV នេះមានបន្ទះឈីប MediaTek MTK 9650 processor , Mali-G52 2EE MC1 GPU, 3GB RAM និងម៉េមូរី 32GB ។ ទូរទស្សន៍នេះមានរន្ធ 2x HDMI 2.0 (eARC),1x HDMI 2.1 port (4K 120Hz), 1x AV, 1x ATV/DTMB, 2x USB, 1x S/PDIF, 1x RJ-45 និង 4x Mic arrays ៕

image