ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន Samsung Galaxy A33 5G ត្រូវទម្លាយនៅលើអ៊ីនធឺណិត

កាលពីសប្តាហ៍មុននេះ យើងបានដឹងថា​ស្មាតហ្វូន Samsung Galaxy A33 5G នឹងមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើស ហើយនៅថ្ងៃនេះ យើងក៏បានឃើញរូបភាពរបស់ស្មាតហ្វូនដែលទម្លាយដោយ OnLeaks ។ ស្មាតហ្វូន  Samsung Galaxy A33 5G នេះមើលទៅដូចទៅនឹងស្មាតហ្វូនGalaxy A32 4G ។

image

ស្មាតហ្វូននេះមានអេក្រង់ Infinity-U Super AMOLED និងកាមេរ៉ាខាងក្រោយ 4 គ្រាប់ផងដែរ។ អេក្រង់របស់ស្មាតហ្វូន Galaxy A33 5G នេះមានទំហំ  6.4″ ជាមួយនឹងកម្រិតភាពច្បាស់ FullHD+ ផងដែរ។ ស្មាតហ្វូន A33 5G នេះមានប៊ូតុង Power និង Volume នៅគែមខាងស្តាំ ជាមួយនឹងរន្ធ  USB-C portនៅផ្នែកខាងក្រោមផងដែរ។

image

ស្មាតហ្វូន Galaxy A33 5G នេះមានកម្រាស់ 8.1mm ហើយស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមករា ឆ្នាំ 2022 នេះ។ ស្មាតហ្វូន Galaxy A32 5G ក៏បង្ហាញខ្លួននៅក្នុងខែមករាឆ្នាំមុននេះផងដែរជាប្រភេទ 4G ។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន  Samsung Galaxy A33 5G នឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2022 នេះ៕