ព័ត៌មាន

ទីផ្សារកុំព្យូទ័រនៅក្នុងប្រទេសឥណ្ឌាកើនឡើងខ្លាំងបំផុតនៅក្នុងត្រីមាសទី 3

ទីផ្សារកុំព្យូទ័រនៅក្នុងប្រទេសឥណ្ឌាទទួលបាននូវត្រីមាសដ៏ល្អបំផុតរបស់ខ្លួនជាមួយនឹងការនាំចេញនូវកុំព្យូទ័រ desktops, notebooks និង workstations ចំនួន 4.5 លានគ្រឿង។ វាមានការកើនឡើង 30% បើធៀបទៅនឹងត្រីមាសទី 3 ឆ្នាំ 2020 ទោះបីជាមានបញ្ហាទៅលើការនាំចេញបន្ទះឈីបដ៏ដោយ។

image

នៅក្នុងត្រីមាសទី 3 ឆ្នាំ 2021 នេះគឺមានការនាំចេញនូវ PCs ច្រើនជាងគេបើធៀបទៅនឹងឆ្នាំ 2019 ។ សម្រាប់កុំព្យូទ័រ Notebooks គឺមានការនាំចេញចំនួន 3.6 លានគ្រឿងដែលមានការកើនឡើង 28% បើធៀបទៅនឹងត្រីមាសទី 3 ឆ្នាំ 2020 ។ កុំព្យូទ័រ Desktop computers គឺមានការកើនឡើង 30% បើធៀបទៅនឹងត្រីមាសទី 3 ឆ្នាំមុននេះ។ សម្រាប់កុំព្យូទ័រ workstations គឺមានការកើនឡើង 146% បើធៀបទៅនឹងឆ្នាំមុននេះ។

image

ក្រុមហ៊ុន​ HP ជាប់ចំណាត់ថ្នាក់លេខ 1 ជាមួយនឹងការនាំចេញ 1.2 លានគ្រឿង។ ហើយក្រុមហ៊ុន Dell ជាប់លេខ 2 ដែលអាចយកឈ្នះក្រុមហ៊ុន Lenovo បាន។ ជារួម ទីផ្សារកុំព្យូទ័រនៅក្នុងប្រទេសឥណ្ឌាគឺមានការកើនឡើង 1 លានគ្រឿងច្រើនជាងឆ្នាំមុននេះ៕