ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន Samsung Galaxy S21 FE បែកធ្លាយហើយ!

ការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S21FE របស់ក្រុមហ៊ុន Samsung គឺមានការពន្យារពេល ហើយពេលនេះ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2022 នេះ។ យើងក៏បានឃើញនូវរូបភាពជាច្រើនរបស់ស្មាតហ្វូននេះដែលបានទម្លាយនៅលើបណ្តាញសង្គម Twitter ផងដែរ។

image

អេក្រង់របស់ស្មាតហ្វូននេះមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S20 FE ជាមួយនឹងអេក្រង់រាបស្មើ  6.4-inch AMOLED​និងរន្ធប្រហោង  punch-hole ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ និងផ្នែកខាងក្រោយនេះធ្វើពីផ្លាស្ទិក។

image

ស្មាតហ្វូន S21 FE នេះនឹងមានថាមពលថ្មទំហំ 4,500 mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  wireless charging និង  reverse wireless charging ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Qualcomm’s Snapdragon 888 ឬ Exynos 2100 ដែលផ្អែកនៅលើទីផ្សារផងដែរ។ ស្មាតហ្វូន S21 FE នេះមានពណ៌ស Lavender, Cream និងពណ៌ខ្មៅ៕