ព័ត៌មាន

ស្មាតហ្វូន Moto G71 5G, G51 5G និង G31 បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា

ថ្មីៗនេះ ក្រុមហ៊ុន Motorola បានប្រកាសបង្ហាញនូវស្មាតហ្វូន G-series ថ្មីដែលមានឈ្មោះហៅថា G200, G71, G51, G41 និង G31 ។ ស្មាតហ្វូនទាំងនេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ។

image

យើងនិយាយអំពីស្មាតហ្វូន Moto G71 5G, G51 5G និង G31 ដែលទទួលបាននូវវិញ្ញាបនបត្រ Bureau of Indian Standards (BIS) ។ ស្មាតហ្វូន Moto G71 5G នេះមានអេក្រង់ 6.4″ 1080×2400 AMOLED បន្ទះឈីប Snapdragon 695 5G chipset រ៉េម 8GB ថាមពលថ្ម 5,000 mAh ជាមួយនឹងបច្ចេកវិទ្យា​ 30W charging និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50 MP main, 8 MP ultrawide, 2 MP macro និងកាមេរ៉ាខាងមុខទំហំ 16MP ។

image

Moto G51 5G មានអេក្រង់ទំហំ 6.8″ 120 Hz LCD ហើយវាមានកាមេរ៉ាខាងមុខទំហំ 13MP និងប្រព័ន្ធប្រតិបត្តិការ Android 11 ។ ស្មាតហ្វូន G31 នេះប្រើប្រាស់នូវបន្ទះឈីប Helio G85 SoC រ៉េមទំហំ 4GB និងកាមេរ៉ាខាងក្រោយទំហំ 48MP។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13 MP selfie ថាមពលថ្មទំហំ 5,000 mAh ជាមួយនឹង 10W Charging ៕