ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន Motorola Edge 30 Ultra, Moto G Stylus 2022 5G និង Moto 'Austin'​ត្រូវបែកធ្លាយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Motorola បានបញ្ចេញនូវស្មាតហ្វូនជាច្រើនរបស់ខ្លួនរួចហើយ ហើយពលេនេះក្រុមហ៊ុននេះក៏បានទម្លាយអំពីស្មាតហ្វូន 3 ម៉ូឌែលថ្មីទៀត។ ស្មាតហ្វូនមួយនឹងមានបន្ទះឈីប Snapdragon 8 gen 1 flagship ខណៈពេលដែលម៉ូឌែលមួយទៀតនឹងមានប្រើប្រាស់ជាមួយនឹងប៊ិច និងមួយទៀតគឺជាស្មាតហ្វូនលំដាប់ថ្នាក់កណ្តាល។

image

ស្មាតហ្វូន Motorola Edge 30 Ultra ឬ Edge X ដែលមានកូដ &#039Rogue&#039 គឺមានកាមេរ៉ាដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន G series ។​ស្មាតហ្វូននេះមានពណ៌ខៀវ និងពណ៌ខ្មៅ។ ស្មាតហ្វូននេះមានអេក្រង់ 6.6” 144 Hz OLED ជាមួយនឹង HDR10+ ។ ផ្នែកខាងក្រោយធ្វើពីកញ្ចក់ ហើយវាមានកាមេរ៉ាខាងក្រោយទំហំ 50 MP main (OV50A), 50 MP ultra wide (JN1) និង 2 MP depth sensor ។ សម្រាប់កាមេរ៉ា Selfie គឺមានទំហំ 60 MP sensor ។

image

ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 8 gen 1, 8/12 GB LPDDR5X RAM និង 128/256 GB UFS 3.1 storage ។ ស្មាតហ្វូននេះមានថាមពលថ្ម 5,000 mAh, stereo speakers និង​ IP52 ។ ស្មាតហ្វូន Moto G Stylus 2022 វិញមានលេខកូដ ‘Milan’ មានភ្ជាប់ជាមួយនឹងប៊ិច និងកម្មវិធី Moto Note app ។ ស្មាតហ្វូននេះមានអេក្រង់ 6.8” ជាមួយនឹង 1080p+ និងថាមពលថ្មទំហំ 5,000 mAh ៕