ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy A13 5G ត្រូវទម្លាយ!

នៅថ្ងៃនេះ ស្មាតហ្វូន Galaxy A13 5G របស់ក្រុមហ៊ុន Samsung គឺមានការបែកធ្លាយជាមួយនឹងវិញ្ញាបនបត្រ Bluetooth ។ ស្មាតហ្វូន Galaxy A13 នេះគឺមានការបែកធ្លាយកាលពីមុននេះផងដែរ។ ស្មាតហ្វូននេះមាន notch នៅផ្នែកខាងមុខ ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងនៅលើ Power Button រន្ធដោត USB-C Port រន្ធដោតកាសស្តាប់ និង Speaker ផងដែរ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50MP, 5MP និង 2MP ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ឬដើមឆ្នាំ 2022 ហើយវានឹងប្រើប្រាស់នូវ One UI 3 និងប្រព័ន្ធប្រតិបត្តិការ Android 11 OS ផងដែរ។ ស្មាតហ្វូន Galaxy A13 5G នេះនឹងមានបន្ទះឈីប Dimenisty 700 chipset, 4/6GB RAM និង 64/128GB storage ។ វានឹងមានថាមពលថ្មទំហំ 5,000 mAh និងបច្ចេកវិទ្យា 25W charging ៕

image