ព័ត៌មាន

ក្រុមហេគឃ័រមានគោលដៅវាយប្រហារទៅលើក្រុមហ៊ុនផលិតផ្នែកជីវសាស្រ្តជាមួយនឹងមេរោគ Tardigrade Malware

ក្រុមហេគឃ័រកម្រិតខ្ពស់ APT ដែលមានទំនាក់ទំនងជាមួយនឹងឧក្រិដ្ឋកម្មជាច្រើននៅលើអ៊ីនធឺណិតបានវាយប្រហារទៅលើក្រុមហ៊ុនផលិតផ្នែកជីវសាស្រ្តចំនួន 2 នៅក្នុងឆ្នាំនេះជាមួយនឹងមេរោគ  malware loader ដែលមានឈ្មោះហៅថា  “Tardigrade” ។

image

តាមការទម្លាយចេញពី BIO-ISAC នៅក្នុងសប្តាហ៍នេះអោយដឹងថា មេរោគ malware នេះត្រូវបានចែកចាយនៅក្នុងខែតុលាឆ្នាំ 2021 នេះ។ មេរោគ  Tardigrade នេះគឺមានទំនាក់ទំនងជាមួយនឹងក្រុមហេគឃ័រដែលស្ថិតនៅក្នុងប្រទេសរុស្សី។ មេរោគនេះចែកចាយតាមរយៈ phishing emails ឬ USB drive ។

ក្រុមអ្នកស្រាវជ្រាវជាច្រើននិយាយថា “មេរោគ malware នេះពិតជាពិបាកក្នុងការតាមដានខ្លាំងណាស់ ហើយសកម្មភាពនៃមេរោគនេះគឺមានលក្ខណៈជាភាពអនាមិក។” ក្រុមអ្នកស្រាវជ្រាវជូនដំណឹងអោយអ្នកគ្រប់គ្រងប្រព័ន្ធធ្វើការអាប់ដេតទៅលើកម្មវិធី software ជាប្រចាំ និងការតេស្តទៅលើការ backup offline ផងដែរដើម្បីគេចផុតពីការគំរាមកំហែងនេះ៕