ព័ត៌មាន

Huawei Outdoor Power Station ឧបករណ៍ចល័តថ្មីសមត្ថភាពខ្លាំងក្លាក្នុងការសាកថាមពល

ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវ outdoor power station ដែលមានកម្លាំងថាមពល 500Wh និង 1000Wh ។ សម្រាប់ power station នេះគឺជាប្រភេទឧបករណ៍ plug-and-play ហើយវាក៏ជាឧបករណ៍ AC/DC ដែលអាចប្រើប្រាស់ជាមួយនឹងឆ្នាំងដាំបាយ យន្តហោះដ្រូន កង្ហារអេឡិចត្រូនិច និងម៉ាស៊ីនឆុងកាហ្វេថែមទៀត។

 image

ឧបករណ៍ power station នេះគឺមានឈ្មោះហៅថា iSitePower-M Mini ។ ឧបករណ៍នេះមានរូបរាងតូច និងស្រាលក្នុងការប្រើប្រាស់។ ឧបករណ៍នេះគឺមាន 2x 220V AC output sockets និង USB-C interface ដែលទ្រទ្រង់នូវ PD3.0 60W fast charging ផងដែរ។ Huawei iSitePower-M Mini 500Wh សាកថ្មពេញនៅក្នុងពេល 3 ម៉ោង និង1000Wh ដែលសាកថ្មពេញ 4.5 ម៉ោង៕

image