ព័ត៌មាន

OPPO Smart TV R1 Enjoy Edition ទូរទស្សន៍ឆ្លាតវៃកម្លាំង 30W ជាមួយនឹងបច្ចេកវិទ្យា Dynaudio

ថ្មីៗនេះ ក្រុមហ៊ុន OPPO បានប្រកាសបង្ហាញនូវទូរទស្សន៍ថ្មីដែលមានតួខ្លួនផលិតពីលោហធាតុដែលមានអេក្រង់ទំហំ 55-inch/65-inch DLED LCD ជាមួយនឹងកម្រិតភាពច្បាស់ 3840 x 2160 pixels (4K), 1.07 billion colors, 93% DCI-P3 color gamut, ΔE≈1.5 color accuracy និង OCEE ។

 image

ទូរទស្សន៍នេះទ្រទ្រង់នូវមុខងារជាច្រើនដូចជា HDR10, HDR10+ និង HLG ។ សម្រាប់ទូរទស្សន៍  65-inch នេះគឺមានកម្រិត 60Hz refresh rate ជាមួយនឹង MEMC ។ ទូរទស្សន៍  55-inch នេះមានបន្ទះឈីប quad-core ARM Cortex-A53 CPU ខណៈពេលដែលម៉ូឌែល 65-inch គឺមាន quad-core ARM Cortex-A73 CPU ។ ទូរទស្សន៍នេះមានរន្ធដោត  2 x USB 2.0, 1 x DTMB និង 1 x LAN ។ បន្ថែមពីនេះទៀតនោះ វាមានកម្លាំង 30W និង Dolby Audio ផងដែរ៕

image