ព័ត៌មាន

Lenovo AIO520 All-In-One PC កុំព្យូទ័រប្រណិតសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ All-in-One ថ្មីរបស់ខ្លួននោះគឺ Lenovo AIO520 ដែលមាន 2 ពណ៌គឺពណ៌ស និងពណ៌ខ្មៅ។ កុំព្យូទ័រនេះមានតម្លៃប្រហែលជា $860 ។ កុំព្យូទ័រ Lenovo AIO520 នេះមានអេក្រង់ទំហំ 23.8-inch Full HD ដែលមានកម្រិតភាពច្បាស់ 1920 x 1080 pixels, 72% NTSC color gamut និងកម្រិតលំងាក 178 ដឺក្រេ។

 image

វាមានអេក្រង់ 96% បើធៀបទៅនឹងតួខ្លួនរបស់វាជាមួយនឹងគែម Bezel 2mm ។ អេក្រង់ខាងលើនៃកុំព្យូទ័រនេះមាន 720p webcam ដែលអាចកាត់បន្ថយទៅលើសំឡេងរំខានបានយ៉ាងល្អ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel Core i5-11320H processor ជំនាន់ទី 11 និងក្រាហ្វិកកាត Intel Iris Xe។ វាមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ។ កុំព្យូទ័រនេះមាន Harman Cardon audio system ហើយវាក៏មានរន្ធដោត 4x USB-A ports, 1x HDMI port និង 1x RJ45 port Gigabit Ethernet ៕

image