ព័ត៌មាន

boAt Rockerz 660 កាសស្តាប់ឆ្លាតវៃដែលសាកថ្មម្តងប្រើប្រាស់បាន 60 ម៉ោង

ក្រុមហ៊ុន boat ដែលជាក្រុមហ៊ុនផលិត Audio accessories ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ថ្មី Rockerz 660 ដែលមានតម្លៃប្រហែលជា ~$33 ហើយវាអាចប្រើប្រាស់បានដល់ទៅ 60 ម៉ោង។ កាសស្តាប់នេះទ្រទ្រង់នូវ Bluetooth 5.0 connectivity បច្ចេកវិទ្យាសាកថ្មលឿន និងបំពាក់នូវ 40mm drivers ផងដែរ។

 image

កាសស្តាប់ boAt Rockerz 660 នេះបំពាក់នូវ Google និង Siri Voice Assistant ហើយវាមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ Active Black, Fiery Moon និង Bumble Blue ។ កាសស្តាប់ Rockerz 660 នេះអាចភ្ជាប់បានតាមរយៈ Aux port ។ កាសស្តាប់នេះសាកថ្មរយៈពេល 10 នាទីគឺប្រើប្រាស់បាន 8 ម៉ោង។ កាសនេះមានថាមពលថ្មទំហំ 1000mAh ៕

image