ព័ត៌មាន

Lenovo Yoga Duet 2021 កុំព្យូទ័ររូបរាងថ្មីយ៉ាងប្រណិតបំផុតប្រភេទ 2-in-1

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Lenovo YOGA Duet 2021 ដែលជាប្រភេទ 2-in-1 notebook ដែលមានតម្លៃប្រហែលជា $1,095 ។ កុំព្យូទ័រនេះអាចប្រើប្រាស់បានជាមួយនឹងប៊ិចដែលមានកម្រិតដល់ទៅ 4096-level pressure-sensitive stylus ។ Lenovo YOGA Duet 2021 នេះមានអេក្រង់ 13-inch IPS touchscreen ដែលមានកម្រិតភាពច្បាស់ 2160 x 1350 pixels និង 16:10 aspect ratio ជាមួយនឹងកម្រិតពន្លឺ 450nits, 100% sRGB high color gamut, DC Dimming ។

 image

កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel Core i5-113567 processor ជំនាន់ទី 11 រ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB SSD ។ វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 និងថាមពលថ្មទំហំ 41Wh 4-cell ដែលអាចប្រើប្រាស់បាន 13 ម៉ោង៕

image