ព័ត៌មាន

Xiaomi Mijia DC Inverter Two-Season Fan កង្ហារឆ្លាតវៃរូបរាងយ៉ាងទាក់ទាញ

ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួននោះគឺ Mijia DC Inverter Two-Season Fan ។ សម្រាប់ឧបករណ៍ Mijia DC Inverter Two-Season Fan នេះគឺមានរូបរាងមូល ហើយវាមានទម្ងន់ 6.9 គីឡូក្រាម។ វាក៏មានមុខងារជាច្រើនទៀតដូចជាការគ្រប់គ្រងទៅលើល្បឿន រយៈពេលនៃការបិទ និងជាច្រើនទៀត។

 image

ឧបករណ៍នេះមានកម្លាំង​ 2200W ហើយវាអាចបញ្ចេញនូវខ្យល់ក្តៅនៅក្នុងពេលត្រឹមតែ 3 វិនាទីប៉ុណ្ណោះ។ តាមរយៈកម្មវិធី Mijia App វាអាចទ្រទ្រង់ទៅលើការកែប្រែកម្តៅនៃខ្យល់ទៅ 100 គ្រឿង។ Mijia DC Inverter Two-Season Fan មានមុខងារចំនួន 3 នោះគឺ Direct Air, Natural Air និង Sleep Air ។ ឧបករណ៍នេះទ្រទ្រង់នូវ Mijia App និង XiaoAI Voice Assistant ផងដែរ៕

image