ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Fold និង Note 10 series ទទួលបាននូវការអាប់ដេត One UI 4

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបន្តក្នុងការអាប់ដេតទៅកាន់ One UI 4 សម្រាប់ឧបករណ៍ជាច្រើន ហើយនៅក្នុងបញ្ជីនេះក៏មានស្មាតហ្វូន Galaxy Fold និង Galaxy Note 10 series ផងដែរ។ ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung នេះនឹងទទួលបាននូវការអាប់ដេត F900FXXU6GUL9 នៅក្នុងប្រទេសបារាំង ហើយវាក៏មាន patch សុវត្ថិភាពសម្រាប់ខែធ្នូ ឆ្នាំ 2021 នេះ។

image

ស្មាតហ្វូនប្រភេទ 4G របស់ស្មាតហ្វូន Galaxy Note 10 និង 10+ ទទួលបាននូវការអាប់ដេត​ N97xFXXU7GULD នៅក្នុងប្រទេសនូវែលសាឡង់ ខណៈពេលដែលម៉ូឌែល 5G គឺទទួលបាននូវការអាប់ដេត N976BXXU7GULD ជាមួយនឹង patch សុវត្ថិភាពសម្រាប់ខែមករា ឆ្នាំ 2022 នេះ។ សម្រាប់ One UI 4 និង Android 12 ក៏ជាការអាប់ដេតចុងក្រោយបំផុតនៅលើស្មាតហ្វូន Galaxy Note 10 series ផងដែរ៕

image