ព័ត៌មាន

អនុប្រធាន 2 រូបរបស់ក្រុមហ៊ុនLastPass បញ្ជាក់ថា គ្មានសញ្ញានៃគណនីដែលត្រូវហេគឃ័រគ្រប់គ្រងនោះទេ!

អនុប្រធាន 2 រូប (លោក  Dan DeMichele  និង Gabor Angyal) របស់ក្រុមហ៊ុន LastPass បានទម្លាយអំពីស្ថានភាពជុំវិញបញ្ហាសនិ្តសុខរបស់កម្មវិធី LastPass នៅក្នុងសប្តាហ៍នេះ។ កាលពី 2 ថ្ងៃមុននេះ អ្នកប្រើប្រាស់ជាច្រើនរយនាក់របស់ក្រុមហ៊ុន LastPass បង្ហោះនៅលើ Twitter, Reddit និងវេបសាយជាច្រើនទៀតដែលនិយាយថា master password របស់ពួកគេកំពុងតែត្រូវបានប្រើប្រាស់ដោយហេគឃ័រ។ ទោះបីជាពួកគេបានផ្លាស់ប្តូរទៅលើលេខសម្ងាត់ master password ក៏ដោយ វាហាក់ដូចជាមានអ្នកណាម្នាក់ព្យាយាមក្នុងការ access ទៅកាន់ account របស់ពួកគេ។

image

ថ្មីៗនេះ ក្រុមហ៊ុននេះក៏បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដែលនិយាយថា ក្រុមការងារសុវត្ថិភាពរបស់ខ្លួនរកឃើញថាអ្នកវាយប្រហារបានលួចនូវព័ត៌មានសម្ងាត់ (username, password) ដើម្បីចូលទៅកាន់គណនីរបស់អ្នកប្រើប្រាស់។

image

គួរបញ្ជាក់ផងដែរថា ដោយសារតែការព្រួយបារម្ភពាក់ព័ន្ធទៅនឹង master password នេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Perimeter 81 លោក Amit Bareket ស្នើអោយអ្នកប្រើប្រាស់ប្រើនូវ  biometric authentication ឬ MFA សម្រាប់ master password សម្រាប់គ្រប់គ្រងទៅលើកម្មវិធី LastPass ៕