ព័ត៌មាន

Huawei MateBook D 2022 កុំព្យូទ័រស៊េរីថ្មីរូបរាងទាក់ទាញបំផុត សមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលថ្មីនៅក្នុងត្រកូល Huawei MateBook D 2022 របស់ខ្លួនដែលមានទំហំ 14-inch និង 15-inch ។ កុំព្យូទ័រ Huawei MateBook D 14 2022 និង Huawei MateBook D 15 2022 ប្រើប្រាស់នូវបន្ទះឈីប  Intel Core i5/i7 processors ជំនាន់ទី 11 ។ MateBook D 14 2022 នេះមានអេក្រង់ 14-inch ឬ 15.6-inch ជាមួយនឹងការឌីស្សាញ frame ដែលពិតជាស្តើងមែនទែនក្នុងការប្រើប្រាស់។

 image

វាមានអេក្រង់ Full HD, , 16:9 aspect ratio, 100% sRGB color gamut និងកម្រិតពន្លឺ 300nit ។ កុំព្យូទ័រនេះមានបន្ទះឈីប  Intel Core i5-1155G7 ឬ  Intel Core i7-1195G7 processors ជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរី 512GB NVMe SSD storage ។ កុំព្យូទ័រនេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង​ Power ។ វាក៏ទ្រទ្រង់ទៅលើ Wi-Fi 6, Bluetooth 5.0/5.1 ។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 56Wh ជាមួយនឹង  65W SuperFast charging តាមរយៈ USB-C Port ៕

image