ព័ត៌មាន

iGear Evoke solar radio & MP3 player វិទ្យុសូឡា និងចាក់តន្រ្តីដ៏ទាន់សម័យ

ក្រុមហ៊ុន iGear ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននោះគឺ  iGear Evoke Solar Radio &  MP3 player ។ ផលិតផលថ្មីនេះមានរូបរាងដូចទៅនឹង radio cassette ប៉ុន្តែវាអាចប្រើប្រាស់ជាវិទ្យុក៏បាន និង MP3 Player ក៏បាន។ តួខ្លួនរបស់ផលិតផលថ្មីនេះគឺផលិតចេញពីផ្លាស្ទិកប្រភេទ​ABS plastic ។

 image

ផលិតផលថ្មីនេះទ្រទ្រង់ទៅលើ Bluetooth 5.0 សម្រាប់ចាក់តន្រ្តីចេញពីស្មាតហ្វូនបានថែមទៀត។ វាក៏មានរន្ធ USB flash drive port សម្រាប់ប្រើប្រាស់ផងដែរ។ សម្រាប់ Speaker របស់វាគឺមានកម្លាំង 5W ។  iGear Evoke មានថាមពលថ្មទំហំ 1200mAh ជាមួយនឹងបន្ទះសូឡានៅខាងលើសម្រាប់សាកថ្មឡើងវិញថែមទៀត។ ក្រៅពីសាកថ្មដោយសូឡានេះ វាក៏អាចសាកថ្ម DC បានផងដែរ៕

image