ព័ត៌មាន

ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់! Redmi Note 11 ស្មាតហ្វូនកំពូលរបស់ Xiaomi មានវត្តមានជាផ្លូវការណ៌នៅប្រទេសកម្ពុជាហើយ

ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល Xiaomi បានរៀបចំកម្មវិធីបើកបង្ហាញវត្តមានរបស់ស្មាតហ្វូនកំពូលរបស់ខ្លួនគឺ Redmi Note 11 ជាផ្លូវការណ៍ហើយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមដោយកីឡាករបាល់ទាត់អាជីពសង្ហារដ៏ល្បីគឺលោក Thierry Chantha Bin ក្នុងនាមជាភ្ញៀវកិត្តិយសពិសេសសម្រាប់ព្រឹត្តិការណ៌ដ៏អស្ចារ្យនេះផងដែរ។ ស្មាតហ្វូននេះគឺមានតម្លៃ $199 សម្រាប់ទំហំ RAM 4GB និងមេម៉ូរី 64GB និងជម្រើសមួយទៀត RAM 6GB ជាមួយមេម៉ូរីដល់ទៅ 128GB តម្លៃត្រឹមតែ $229 ប៉ុណ្ណោះ ពិតជាតម្លៃដ៏ពិសេសពិតមែនបើធៀបទៅនឹងសមត្ថភាពដ៏ខ្លាំងរបស់វា។

image

តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi បានអោយដឹងថាម៉ូឌែល Redmi Note 11 នេះបំពាក់នូវកាមេរ៉ា AI ដល់ទៅ ៤គ្រាប់ ក្នុងនោះមានកាមេរ៉ាគោលទំហំ 50MP កាមេរ៉ា ultra-wide 8MP និងទំហំ2MP សម្រាប់កាមេរ៉ា Macro ក៏ដូចជាកាមេរ៉ា Depth sensor ផងដែរ លើសពីនេះ Redmi Note 11 ក៏បំពាក់នូវកាមេរ៉ាមុខទំហំដល់ទៅ 13MP ទៀតផង។ ចំពោះបន្ទះឈីបវិញគឺស្មាតហ្វូនមួយនេះបានប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 680 ជាប្រភេទបន្ទះឈីបដែលមានសមត្ថភាពខ្លាំងបើប្រៀបទៅនឹងស្មាតហ្វូនផ្សេងដែលមានតម្លៃប្រហែលនេះរបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែងរបស់ Xiaomi ព្រោះវាជាបច្ចេកវិទ្យាប្រតិបតិការ 6mn ដែលបានធ្វើការអភិវឌ្ឍទៅលើអាយុកាលនៃថ្មផងដែរ។

image

image

ចំណែកឯអេក្រង់វិញគឺមានទំហំ 6.43 អ៊ីញកម្រិត 90Hz អាចមើលនិងអូសបានយ៉ាងលឿន លើសពីនេះវាជាអេក្រង់ប្រភេទ FHD+ AMOLED DotDisplay ផលិតនិងបង្កើនគុណភាពពណ៌អោយមានភាពច្បាស់ត្រជាក់ភ្នែក ពន្លឺអេក្រង់ 1000 nits ដែលអ្នកប្រើប្រាស់នៅតែអាចអានអក្សរនៅលើអេក្រង់បានច្បាស់ទោះស្ថិតក្រោមពន្លឺថ្ងៃក៏ដោយ លើសពីនេះវាក៏ជួយសន្សំសំចៃថាមពលថ្មផងដែរ។

image

បើនិយាយពីកម្លាំងសាកថ្មវិញ Redmi Note 11 មានកម្លាំងសាក 33W Pro fast charging សាកថ្ម 5000mAh ពេញ 100% ប្រើពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ហើយដុំសាកល្បឿនលឿន 33W Pro fast charging នេះក៏មានភ្ជាប់មកនៅក្នុងប្រអប់រួចជាស្រេចដោយមិនចាំបាច់អោយអតិថិជនទាំងអស់ត្រូវស្វែងរកទិញឡើយ។ ចំពោះការរចនាម៉ូតវិញគឺពិតជាមានភាពទាន់សម័យនិងទាក់ភ្នែកជាមួយនឹងជម្រើសពណ៌ដល់ទៅ ៣ដូចជា Graphite Gray, Twilight Blue និង Star Blue ដែលមានទម្ងន់ត្រឹមតែ 179g តែប៉ុណ្ណោះ។

image

Redmi Note 11 នឹងមានដាក់លក់នៅ Xiaomi Store, Xiaomi Zone, ដៃគូរសហការ Online ដែលមានដូចជា Smile Shop, La Rue, Egets, & L192 ចាប់ពីថ្ងៃនេះ ព្រមទាំងដាក់លក់ទូទាំងប្រទេសចាប់ពីថ្ងៃទី១៣តទៅ។ សម្រាប់ពត៌មានលំអិត សូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Xiaomi Cambodia ។ 

image

អំពីក្រុមហ៊ុន Xiaomi

ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។

 ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះ ខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

Xiaomi បច្ចុប្បន្ននេះ គឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 3 នៅលើពិភពលោក នៅក្នុងឆ្នាំ 2021 នេះហើយក៏ជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកផងដែរ ជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 289.5 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90 និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។

នៅខែសីហាឆ្នាំ 2020 ក្រុមហ៊ុនបានធ្វើពួកយេីងបានឈរជើងក្នុងបញ្ជីឈ្មោះក្រុមហ៊ុន Fortune Global 5០០ ជាលើកទី 2 ដែលជាប់ចំណាត់ថ្នាក់ទី 422 ដែលកើនឡើង 46 កន្លែងបើប្រៀបធៀបនឹងឆ្នាំមុន។ ពួកយើងក៏ជាប់ចំណាត់ថ្នាក់ទី 7ក្នុងចំណោមក្រុមហ៊ុនអ៊ីនធឺណេតនៅក្នុងបញ្ជីផងដែរ។ 

 ក្រុមហ៊ុន Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index. សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសូមចូលទៅកាន់គេហទំព័រ https://blog.mi.com/en/

image

image

image