ព័ត៌មាន

ក្រុមហ៊ុន Emsisoft បញ្ចេញនូវ decryption tool សម្រាប់មេរោគ DeadBolt ransomware

ពេលនេះ សម្រាប់កូនសោរ decryption key គឺអាចប្រើប្រាស់បានជាមួយនឹងមេរោគ DeadBolt ransomware ។ សម្រាប់កូនសោរនេះគឺត្រូវបានចេញផ្សាយដោយក្រុមហ៊ុនផ្គត់ផ្គង់សុវត្ថិភាព Emsisoft បន្ទាប់ពីមានការចែកចាយមេរោគ DeadBolt ransomware ដែលមានគោលដៅទៅលើជនរងគ្រោះជាច្រើនដែលប្រើប្រាស់នូវឧបករណ៍ QNAP network-attached storage (NAS) ។

image

ជនរងគ្រោះដែលឆ្លងមេរោគ ransomware នោះគឺត្រូវបង់ប្រាក់ចំនួន 0.03 bitcoin ឬ $1,150 USD ដើម្បីធ្វើការ decrypted files នេះ។ តាមការបញ្ជាក់នៅក្នុងសារនេះ ក្រុមហេគឃ័រ DeadBolt កេងប្រវ័ញ្ចទៅលើចន្លោះប្រហោង zero-day vulnerability ដែលអនុញ្ញាតអោយមានការវាយប្រហារទៅលើ  QNAP NAS ។

QNAP ត្រូវបង់ប្រាក់លោះចំនួន  5 bitcoin ទៅលើចន្លោះប្រហោងនេះ ឬ 50 bitcoin ដើម្បីទទួលបាននូវ decryption key នេះ។យើងនៅមិនទាន់ដឹងច្បាស់ថា decryption tool នេះនឹងដំណើរការបានផល 100% នោះទេ ប៉ុន្តែអ្នកប្រើប្រាស់ម្នាក់នៅក្នុង QNAP NAS community forums និយាយថា ពួកគេបានបង់ប្រាក់លោះ និងទទួលបាននូវ key ដែលមិនអាចប្រើប្រាស់បាន៕