ព័ត៌មាន

Microsoft: ក្រុមហេគឃ័រ FSB របស់រុស្សីវាយប្រហារទៅលើប្រទេសអ៊ុយក្រែនតាំងពីខែតុលា

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft និយាយថា ក្រុមហេគឃ័រដ៏ល្បីរបស់ប្រទេសរុស្សីដែលមានឈ្មោះហៅថា Gamaredon គឺនៅពីក្រោយការចែកចាយ  spear-phishing emails ដែលមានគោលដៅក្នុងការវាយប្រហារទៅលើស្ថាប័ន និងអង្គការជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីខែតុលា ឆ្នាំ 2021 មកម៉្លេះ។

image

ក្រុមហេគឃ័រនេះគឺជាប់ពាក់ព័ន្ធទៅនឹងទីភ្នាក់ងារសម្ងាត់ Federal Security Service (FSB) របស់ប្រទេសរុស្សី ហើយក្រុមនេះគឺមានឈ្មោះហៅថា Armageddon, Primitive Bear និង ACTINIUM ។ ក្រុមហេគឃ័រ Gamaredon នេះគឺមានសកម្មភាពយ៉ាងសកម្ម ហើយក្រុមនេះគឺនៅពីក្រោយការវាយប្រហារជាច្រើនពាន់ករណីទៅលើស្ថាប័នជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីឆ្នាំ 2013 ។

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាព និងការគំរាមកំហែងរបស់ Microsoft Threat Intelligence Center (MSTIC) និង  Microsoft Digital Security Unit (DSU) និយាយថា យុទ្ធនាការសាយប័ររបស់ក្រុមហេគឃ័រ  Gamaredon នេះគឺចេញពីតំបន់គ្រីមៀរ។ ចាប់តាំងពីខែតុលា ឆ្នាំ 2021 នេះ ក្រុមហេគឃ័រ  ACTINIUM បានធ្វើការគ្រប់គ្រងទៅលើគណនីជាច្រើនរបស់ស្ថាប័ន អង្គការនាៗដែលពាក់ព័ន្ធទៅនឹងការចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា ក្រុមហេគឃ័រ Gamaredon នេះមិនមានអ្វីដែលពាក់ព័ន្ធទៅនឹងការវាយប្រហារជាច្រើនទៅលើទីភ្នាក់ងាររដ្ឋាភិបាលអ៊ុយក្រែនពាក់ព័ន្ធទៅនឹងមេរោគ malware បំផ្លាញទិន្នន័យនោះទេ៕