ព័ត៌មាន

ឃាតករស្មាតហ្វូនលំដាប់ថវិកានឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ…

កាល​ពី​ពេល​ថ្មីៗ​នេះ realme ដែលជាប្រេនស្មាតហ្វូន រីកចម្រើនលឿនជាងគេលើពិភពលោក បន្ទាប់​ពី​បាន​ចេញ​លក់​ស្មាត​ហ្វូនកម្រិតថវិកាស៊េរី​ថ្មី​បំផុត realme C35 ដែលវាជា​បដិវត្តន៍​នៃ​ការ​រចនា​ដ៏​ស្រស់​ស្អាត​ នៅក្នុង​ប្រទេស​ថៃ។ ពេលនេះវាកំពុងបានមកដល់ប្រទេសកម្ពុជាហើយ realme C35 ភ្ជាប់មកជាមួយនូវមុខងារពេញលេញ សម្បូរបែបសម្រាប់អ្នកគាំទ្រ និងផ្តល់នូវបទពិសោធន៍ដ៏ល្អ ជាមួយនឹងតម្លៃល្អបំផុត ហើយនេះគួរតែជាអ្វីដែលអ្នកប្រើប្រាស់វ័យក្មេងនៅទីនេះកំពុងរង់ចាំ។

image

 realme ប្រចាំកម្ពុជាមានបំណងផ្តល់នូវបទពិសោធន៍ឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ជំនាន់ថ្មី។ បំពាក់នូវ មុខងារ និងបច្ចេកវិទ្យាពិសេសៗដូចខាងក្រោម៖

image 

ការរចនាម៉ូដទាន់សម័យបំផុត ដែលមានលើ Iphone 13 ស៊េរី

realme C35 មកជាមួយការរចនាថ្មីស្រឡាង ដែលមើលទៅខុសប្លែកពីស៊េរី realme C ជំនាន់មុន។ វាមានការរចនាគែមស្តើង 8.1 មីលីម៉ែត្រ ដែលស្រដៀងទៅនឹងការរចនារបស់ Apple ដែលពិតជាពេញនិយមនៅក្នុងប្រទេសកម្ពុជា។ realme C35 នេះក៏អាចត្រូវបានគេមើលឃើញថាមានស៊ុមរាងសំប៉ែតដូច iPhone 13 ហើយនេះក៏ជាលើកដំបូងដែលយើងឃើញការរចនាបែបនេះសម្រាប់ស្មាតហ្វូនកម្រិតថវិកា។ ស្មាតហ្វូននេះនឹងមានជម្រើសពណ៌ ខ្មៅ និងបៃតង។

image 

image 

កាមេរ៉ាលេចធ្លោរ 50MP

realme C35 បំពាក់កាមេរ៉ា 50MP លំដាប់ Flagship ល្អបំផុតនៅក្នុងកម្រិតតម្លៃនេះ ហើយវាក៏ដូចគ្នាទៅនឹងកាមេរ៉ាដែលបានបំពាក់លើ Mi 12។ វាក៏មានការដំឡើងកាមេរ៉ាបីនៅខាងក្រោយ ដែលមើលទៅស្រដៀងទៅនឹង realme GT Neo ផងដែរ។ លើសពីនេះ ដើម្បីផ្តល់នូវបទពិសោធន៍កាមេរ៉ាដ៏ពិសេស realme C35 បំពាក់កាមេរ៉ាបន្ថែម ២ ទៀតគឺឺ លែនសខ្មៅ f/2.8 B&W សម្រាប់ការថតរូប Portrait និង លែន f/2.4 macro ដែលអាចថតជិតបានរហូតដល់ 4cm ។

 image

គុណភាពល្អបំផុត និងបទពិសោធន៍ដ៏អស្ចារ្យ
realme C35 មានគុណភាពជាប់ធនបានយូរ ដែលទទួូលបាន វិញ្ញាបនប័ត្រពីរ – វិញ្ញាបនប័ត្រ TUV ស្មាតហ្វូនដែលមានភាពជឿជាក់ខ្ពស់ និងគុណភាពពិត។ បើនិយាយពីថាមពលថ្មវិញ realme C35 បំពាក់ថាមពលថ្មធំ 5000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 18W ដែលអាចកាន់ថ្មបានរហូតដល់ 39 ថ្ងៃ ហើយអាចសាកបាន 50% ក្នុងរយៈពេល 49 នាទី។ លើសពីនេះ ក្នុងនាមជាទូរសព្ទដំបូងដែលមានអេក្រង់ 6.6 អ៊ីង FHD Fullscreen នៅក្នុងស៊េរី C ហើយស្ថិតក្នុងកម្រិតតម្លៃនេះ realme C35 គឺជាស្មាតហ្វូនកម្រិតថវិកា ដែលមានកម្រិតបង្ហាញដល់ FHD ដោយវាផ្តល់នូវបទពិសោធន៍មើលឃើញដិតច្បាស់ត្រជាក់ភ្នែក ដែលដូចទៅនឹងស្មាតហ្វូនកម្រិតខ្ពស់មួយចំនួន។

 image

កម្លាំងម៉ាស៊ីនខ្លាំងដំណើរការដោយបន្ទះឈីប Unisoc T616

realme C35 បំពាក់បន្ទះឈីប Unisoc T616 ទទួលបានពិន្ទុ 230,726 នៅលើ AnTuTu benchmarks។ លើសពីនេះទៅទៀត realme C35 គឺជាទូរស័ព្ទដំបូងគេនៅក្នុងស៊េរី C ដែលបំពាក់នូវបច្ចេកវិទ្យាបន្ថែមរ៉េម DRE Dynamic RAM Expansion Technology សម្រាប់បទពិសោធន៍កាន់តែរលូនជាងជំនាន់មុន។

 image

តើ​ស្មាតហ្វូន​កម្រិតថវិកា​ឈាន​មុខ​គេ​នេះ​នឹងធ្វើឲ្យ​កក្រើក​ទីផ្សារ​កម្ពុជា​ដែរ​ឬ​ទេ? លើទីផ្សារកម្ពុជានាពេលនេះគឺមានការប្រកួតប្រជែងខ្លាំង ជាពិសេសលើស្មាតហ្វូនដែលមានតម្លៃទាប។ វាពិតជាអាចក្លាយជាឃាតករមែនដែរឬទេ? អ្នកទាំងអស់គ្នាគួរតែរង់ចាំ realme C35 សិនព្រោះវាមានតម្លៃក្រោម 200 ដុល្លារ ជាមួយលក្ខណៈសម្បត្តិល្អផងដែរ៕