ព័ត៌មាន

Red Magic Turbo Cooling Fan កង្ហារត្រជាក់ដ៏ខ្លាំងក្លាសម្រាប់អ្នកលេងហ្គេម

ក្រុមហ៊ុន Red Magic​ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននោះគឺ Turbo Cooling Fan ដែលជា accessory ថ្មីក្នុងការជួយផ្តល់នូវភាពត្រជាក់ដល់ស្មាតហ្វូនរបស់អ្នកនៅក្នុងពេលលេងហ្គេម ឬការងារច្រើនក្នុងពេលតែមួយនោះ។ ផលិតផលថ្មីនេះមានឈ្មោះហៅថា Red Magic Turbo Cooling Fan ហើយវាប្រើប្រាស់នូវបច្ចេកវិទ្យា turbo cooling technology ។

 image

វាមានកង្ហារសរុបចំនួន 29 គ្រាប់ ហើយវាអាចធ្វើអោយម៉ាស៊ីននេះត្រជាក់បាន 4° C ផងដែរ។ សម្រាប់ accessory ថ្មីនេះនឹងមានការចាប់អារម្មណ៍ច្រើនពីអ្នកលេងហ្គេម 3D ដូចជា PUBG Mobile ជាដើម។ បើមើលទៅលើការឌីស្សាញរបស់វា យើងអាចមើលឃើញនូវការប្រើប្រាស់នូវភ្លើង RGB LED lighting ដែលពិតជាផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតនៅក្នុងការលេងហ្គេមថែមទៀត៕

image