ព័ត៌មាន

FBI ព្រមានអំពីការវាយប្រហារជាច្រើនរបស់ហេគឃ័រដែលចេញពីក្រុមហ៊ុនសាយប័ររបស់អ៊ីរ៉ង់

FBI នៅក្នុងសប្តាហ៍នេះបានចេញនូវសេចក្តីជូនដំណឹងមួយទៅកាន់ស្ថាប័នជាច្រើនពាក់ព័ន្ធទៅនឹងសកម្មភាពព្យាបាទជាច្រើនដែលធ្វើឡើងដោយក្រុមហ៊ុនសាយប័ររបស់អ៊ីរ៉ង់ដែលមានឈ្មោះហៅថា  Emennet Pasargad ។ FBI បានពិពណ៌នាអំពីវិធីសាស្រ្ត បច្ចេកទេស និងដំនើរការ TTPs នៅក្នុងការការពារ និងស្វែងរកនូវការវាយប្រហារទាំងនេះផងដែរ។

image

នៅខែវិច្ឆិកា ឆ្នាំ 2021នេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មទៅលើជនជាតិអ៊ីរ៉ង់ 6 នាក់ និងក្រុមហ៊ុនមួយដែលពាក់ព័ន្ធទៅនឹងយុទ្ធនាការមួយពាក់ព័ន្ធទៅនឹងការបោះឆ្នោតឆ្នាំ 2020 ។ ក្រុមហ៊ុននេះគឺ Emennet Pasargad ដែលកាលពីមុនគេស្គាល់ថាជាក្រុមហ៊ុន  Eeleyanet Gostar និង Net Peygard Samavat ។ ក្រុមហ៊ុន Emennet គឺផ្តល់នូវសេវាកម្មផ្នែកសាយប័រជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់រួមទាំងស្ថាប័នរដ្ឋាភិបាលផងដែរ។

image

នៅថ្ងៃដែលក្រសួងរតនាប្រកាសអំពីការដាក់ទណ្ឌកម្មនេះ ក្រសួងយុត្តិធម៌ប្រកាសអំពីការចោទប្រកាន់ទៅលើបុគ្គលិក 2 នាក់របស់ក្រុមហ៊ុនEmennet ដែលធ្វើការហេគ និងផ្តល់ព័ត៌មានមិនពិតពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ នៅក្នុងការជូនដំណឹងនៅក្នុងសប្តាហ៍នេះ FBI និយាយថា ក្រុមហេគឃ័រ Emennet ធ្វើសកម្មភាពកេងប្រវ័ញ្ចនៅលើអ៊ីនធឺណិតជាច្រើនដែលមានគោលដៅទៅលើវិស័យជាច្រើនដូចជាព័ត៌មាន ការដឹកជញ្ជូន ការធ្វើដំណើរ ប្រេងឆៅ&ប្រេងឥន្ធនៈ ទូរគមនាគមន៍ និងហិរញ្ញវត្ថុ។ ក្រុមហេគឃ័រនេះមានគោលដៅវាយប្រហារទៅលើសហរដ្ឋអាមេរិក អ៊ឺរ៉ុប និងមជ្ឈឹមបូព៌ា។

ក្រុមហេគឃ័របានប្រើប្រាស់នូវ VPNs ផ្សេងៗគ្នាដើម្បីលាក់នូវទីតាំងរបស់ពួកគេ និងប្រើប្រាស់នូវ  open sourceនិង  commercial tools ជាច្រើននៅក្នុងប្រតិបតិ្តការរបស់ពួកគេដែលមានដូចជា  SQLmap, Acunetix, ​​DefenseCode, Wappalyzer, Dnsdumpster, Netsparker, wpscan និង  Shodan ៕