ព័ត៌មាន

ហាងលក់សម្លៀកបំពាក់ Aditya Birla Fashion រកឃើញនូវការរំលោភបំពានទិន្នន័យអ្នកប្រើប្រាស់

ថ្មីៗនេះ ហាងលក់សម្លៀកបំពាក់ Aditya Birla Fashion រកឃើញនូវការរំលោភបំពានទិន្នន័យទៅលើ Portal របស់ខ្លួន ប៉ុន្តែហាងលក់សម្លៀកបំពាក់នេះនិយាយថា មិនមានព័ត៌មានណាមួយរបស់អ្នកប្រើប្រាស់ត្រូវបានគ្រប់គ្រងនោះទេ។ កាលពីថ្ងៃចន្ទនេះ វាមានការរាយការណ៍ថា ប្រព័ន្ធ Database របស់ហាងលក់សម្លៀកបំពាក់ នេះត្រូវបានហេគ ហើយព័ត៌មានមួយចំនួនត្រូវទម្លាយជាសារធារណៈដោយហេគឃ័រ។ ព័ត៌មានរបស់អ្នកប្រើប្រាស់រួមមានឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ថ្ងៃខែកំណើត ប្រវត្តិនៃការបញ្ជាទិញ ព័ត៌មានកាតឥណទាន និងលេខសម្ងាត់ និងព័ត៌មានលម្អិតរបស់បុគ្គលិកដូចជាព័ត៌មាននៃប្រាក់ខែ សាសនា និងស្ថានភាពគ្រួសារ។

image

នៅក្នុងលិខិតមួយទៅកាន់អតិថិជនរបស់ខ្លួន ហាងលក់សម្លៀកបំពាក់ និយាយថា វាមិនមានព័ត៌មានណាមួយរបស់អតិថិជនរបស់ខ្លួនដែលត្រូវបានបែកធ្លាយនោះទេ ប៉ុន្តែអ្នកប្រើប្រាស់ត្រូវតែដូរទៅលើលេខសម្ងាត់ជាបន្ទាន់។ ហាងលក់សម្លៀកបំពាក់នេះបន្ថែមថា មិនមានការលួចទឹកប្រាក់ណាមួយពាក់ព័ន្ធទៅនឹងអ្នកប្រើប្រាស់នោះទេ។

គួរបញ្ជាក់ផងដែរថា Aditya Birla Fashion គឺជាហាងដ៏ល្បីមួយនៅក្នុងចំណោមហាងធំៗជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌាដូចជា Louis Philippe, Van Heusen, Allen Solly, Pantaloons និង Peter England ៕