ព័ត៌មាន

Huawei P50 Pro Weilan Haohai Edition ស្មាតហ្វូនរូបរាងថ្មីសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

ទោះបីជាក្រុមហ៊ុន  Huawei ទទួលរងនូវការដាក់ទណ្ឌកម្មជាច្រើនពីសហរដ្ឋអាមេរិកនោះ ក្រុមហ៊ុននេះនៅតែបន្តក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីៗនៅលើទីផ្សាររបស់ខ្លួន។ ក្រុមហ៊ុននេះបានប្រកាសបង្ហាញស្មាតហ្វូន Huawei P50 Pro កាលពីខែកក្កដាឆ្នាំមុននេះ ហើយពេលនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Huawei P50 Pro Weilan Haohai Edition របស់ខ្លួនផងដែរ។

 image

ស្មាតហ្វូន Huawei P50 Pro Weilan Haohai Edition នេះមានពណ៌ខៀវ ហើយវាមានចំណាំងផ្លាតជារលកទឹកសមុទ្រ។ វាមានរ៉េមទំហំ 12GB RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.6-inch OLED ជាមួយនឹងកម្រិតភាពច្បាស់ 1228 x 2700 pixels និង 120Hz refresh rate ។ ស្មាតហ្វូននេះមានអេក្រង់ punch-hole សម្រាប់កាមេរ៉ាខាងមុខ។ វាមានកាមេរ៉ាខាងក្រោយទំហំ 50-megapixel ដែលមានមុខងារ f/1.8 និង OIS, 13-megapixel ultrawide lens និង 64-megapixel telephoto sensor ។

image

កាមេរ៉ាខាងមុខរបស់វាមានទំហំ 13-megapixel។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Huawei HiSilicon Kirin 9000 SoC ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 ថាមពលថ្មទំហំ 4,360mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 66W Wired និង 50W Wireless ផងដែរ៕