ព័ត៌មាន

Lenovo IdeaPad Gaming 3 2022 កុំព្យូទ័រជំនាន់ថ្មីសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

កុំព្យូទ័រ Lenovo IdeaPad Gaming 3 បង្ហាញអំពីការផ្លាស់ប្តូរទៅលើការឌីស្សាញ​ និងសមត្ថភាពដ៏ខ្លាំងក្លារបស់កុំព្យូទ័រលេងហ្គេមជាមួយនឹងតម្លៃយ៉ាងល្អក្នុងការប្រើប្រាស់។​កុំព្យូទ័រ 2022 IdeaPad Gaming 3 នេះមាន 2 ទំហំនោះគឺ 15.6” និង 16” ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប AMD Ryzen 6000 series និង Intel ជំនាន់ទី 12 ។​

 image

សម្រាប់ម៉ូឌែល 16-inch គឺមានកម្រិតអេក្រង់ 16:10 Aspect Ratio ។ អេក្រង់នេះមានកម្រិតភាពច្បាស់ 2560 x 1600 ។ អេក្រង់ 16:10 aspect ratio ល្អសក្តិសមនៅក្នុងការមើលទូរទស្សន៍ ឬខ្សែភាពយន្តបានយ៉ាងល្អ។ IdeaPad Gaming 3 នេះមានរ៉េមទំហំ 32GB DDR4 3200MHz RAM និង 1TB Storage ៕

image