ព័ត៌មាន

SecurityScorecard រកឃើញមេរោគ botnet ថ្មីឈ្មោះថា ‘Zhadnost’ដែលវាយប្រហារ DDoS ទៅលើអ៊ុយក្រែន

SecurityScorecard (SSC) រកឃើញនូវការវាយប្រហារ  DDoS ចំនួន 3 ដែលមានគោលដៅទៅលើរដ្ឋាភិបាល និងវេបសាយហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែននៅក្នុងអំឡុងពេលនៃការឈ្លានពានរបស់ប្រទេសរុស្សីទៅលើប្រទេសអ៊ុយក្រែន។ ព័ត៌មានលម្អិតនៃការវាយប្រហារ DDoS ទាំងនេះនៅមិនទាន់ទម្លាយជាសាធារណៈនោះទេ។

image

SSC រកឃើញនូវមេរោគ botnet ច្រើនជាង 3,000 unique IP addresses ដែលជាប្រភពនៃការវាយប្រហារ DDoS ដែលរួមមាន HTTP floods និង DNS amplification ។ SSC ហៅមេរោគ botnetនេះថា “Zhadnost” ។  Zhadnost bots ភាគច្រើនកើតឡើងដោយសារតែ misconfigured DNS recursion settings និងចន្លោះប្រហោងជាច្រើនទៀតដែលមាននៅលើរ៉ោតទ័រ។ ការវាយប្រហារ​ DDoS នេះគឺមានការប៉ះពាល់ដល់គោលដៅជាច្រើនរបស់ពួកគេដែលមានវេបសាយរដ្ឋាភិបាល និងសេវាកម្មធនាគារជាច្រើនទៀត។

សម្រាប់ IP addresses ដែលប្រើប្រាស់នៅក្នុងការវាយប្រហារ  DDoS ដំបូងនេះគឺមានការបញ្ចូលគ្នានៃមេរោគ Zhadnost bots និងមេរោគ  botnets ជាច្រើនទៀតដែលគ្រប់គ្រងដោយឧក្រិដ្ឋជន។ ការវាយប្រហារលើកទី 2 និងលើកទី 3 នៃ DDoS គឺប្រើប្រាស់តែមេរោគ  Zhadnost bots ប៉ុណ្ណោះ៕