ក្រុមហេគឃ័រ Lapsus$ អះអាងថាបំពានទៅលើទិន្នន័យរបស់ក្រុមហ៊ុន Okta

Okta ដែលជាក្រុមហ៊ុនគ្រប់គ្រងទៅលើការផ្ទៀងផ្ទាត់ និងសិទ្ធិចូលប្រើប្រាស់ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូកំពុងតែស៊ើបអង្កេតទៅលើរបាយការណ៍នៃការបំពានទិន្នន័យរបស់ខ្លួន។ ក្រុមហ៊ុន Okta រកឃើញថា ខ្លួនរងនូវការឈ្លានពានទិន្នន័យនៅក្នុងខែមករា។

image

ក្រុមហេគឃ័រ Lapsus$ ក៏ចែករំលែកនូវរូបភាព screenshots នៃការហេគទៅលើក្រុមហ៊ុន Okta នេះផងដែរ។ ក្រុមហេគឃ័រនេះអះអាងថាចូលទៅក្នុង Okta.com superuser/admin និងប្រព័ន្ធផ្សេងទៀត។ នៅក្នុងរូបភាព screenshots បង្ហាញថា ពួកគេអាចធ្វើការ reset ទៅលើ password របស់អ្នកប្រើប្រាស់បាន។ សម្រាប់រូបភាព screenshot មួយទៀតបង្ហាញថា ក្រុមហេគឃ័រ Lapsus$ នេះអាចចូលទៅក្នុង  Slack workplace របស់ក្រុមហ៊ុន Okta ។

Lapsus$ សង្កត់ធ្ងន់ថា ពួកគេមិនបានចូលទៅក្នុងទិន្នន័យ database ណាផ្សេងនោះទេ ពួកគេផ្តោតទៅលើទិន្នន័យអតិថិជនរបស់ក្រុមហ៊ុន Okta ប៉ុណ្ណោះ។ ក្រុមហ៊ុន Okta មានអតិថិជនជាង  15,000 នៅលើ Platform របស់ខ្លួន។ ក្រុមហ៊ុន Okta ដឹងអំពីការបំពានទិន្នន័យនេះ និងធ្វើការស៊ើបអង្កេតផងដែរ។ នៅក្នុងរូបភាព screenshots គឺនៅថ្ងៃទី 21 ខែមករានេះដែលនេះបង្ហាញថា Lapsus$ ប្រហែលជាចូលទៅក្នុងទិន្នន័យរបស់ក្រុមហ៊ុន Okta ប្រហែលជា 2 ខែហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *