ព័ត៌មាន

ក្រុម AvosLocker​ សុំអភ័យទោសដោយសារតែការបញ្ចេញនូវកម្មវិធី Decryptor ឥតគិតថ្លៃ

ក្រុម AvosLocker ransomware ទើបតែបញ្ចេញនូវកម្មវិធីdecryptor ឥតគិតថ្លៃដើម្បីធ្វើការដោះសោរទៅលើទិន្នន័យដែលបានធ្វើកូដនីយកម្ម (encrypted files) សម្រាប់ជនរងគ្រោះ។ ក្រុមនេះបញ្ចេញនូវកម្មវិធីនេះដោយសារតែពួកគេរកឃើញថា ប្រព័ន្ធជាច្រើនរបស់ក្រសួងប៉ូលិសអាមេរិកត្រូវបានធ្វើកូដនីយកម្ម។

image

កាលពីមួយខែមុននេះ ក្រុម AvosLocker បានគ្រប់គ្រងទៅលើឧបករណ៍ជាច្រើន និងលួចទិន្នន័យរបស់ក្រសួងប៉ូលិស។ សមាជិករបស់ក្រុម  AvosLocker អះអាងថា ពួកគេមិនមានគោលការណ៍ថាវាយប្រហារទៅលើអ្នកណានោះទេ។ យ៉ាងណាមិញ ពួកគេជៀសវាងក្នុងការវាយប្រហារទៅលើស្ថាប័នរដ្ឋាភិបាល និងវិស័យសុខាភិបាល។ នៅពេលដែលអង្គភាពសហព័ន្ធអាមេរិកស្នើសុំនូវព័ត៌មានបន្ថែមទៀតពាក់ព័ន្ធទៅនឹងការហេគនេះ ក្រុមនេះបដិសេធមិនផ្តល់នូវបញ្ជីនៃ files ដែលលួចបាន ឬរបៀបដែលពួកគេជ្រៀតចូលទៅក្នុងបណ្តាញ network របស់ក្រសួងនេះទេ។

ក្រុម AvosLocker ចាប់ផ្តើមសកម្មភាពរបស់ខ្លួនយ៉ាងសកម្មចាប់ពីខែកក្កដា ឆ្នាំ 2021 នេះ។ ថ្មីនេះ ក្រុមនេះក៏តម្លើងនូវ AnyDesk នៅលើប្រព័ន្ធដែលគ្រប់គ្រងបាន ដូចនេះ ក្រុមនេះអាចដំនើរការនៅក្នុង Safe Mode និងបិទទៅលើ component នៃ tool សុវត្ថិភាពរបស់ប្រព័ន្ធ៕