ព័ត៌មាន

ក្រុមហ៊ុន SonicWall: ចន្លោះប្រហោង Y2K22 វាយប្រហារទៅលើផលិតផល Email Security & Firewall ជាច្រើន

ថ្មីៗនេះ ក្រុមហ៊ុន SonicWall បញ្ជាក់ថា ផលិតផល Email Security & Firewall ជាច្រើនរបស់ខ្លួនត្រូវបានវាយប្រហារដោយចន្លោះប្រហោងនៃ Y2K22 bug ដែលបណ្តាលអោយការអាប់ដេតទៅលើ message log & junk box មិនបានជោគជ័យចាប់តាំងពីថ្ងៃទី 1 ខែមករានេះ។ ក្រុមហ៊ុននេះនិយាយថា អ្នកប្រើប្រាស់អ៊ីម៉ែល និង អ្នកគ្រប់គ្រងប្រព័ន្ធ (administrators) មិនអាចចូលទៅក្នុង junk box ឬ un-junk ដើម្បីទទួលបាននូវសារអ៊ីម៉ែលថ្មីៗនៅលើប្រព័ន្ធដែលរងគ្រោះនេះទេ។

image

ពួកគេក៏មិនអាចធ្វើការតាមដានទៅលើ incoming/outgoing emails ដោយប្រើប្រាស់នូវ message logs បានដែរដោយសារតែពួកគេមិនអាចទទួលបាននូវការអាប់ដេត។ នៅថ្ងៃទី 2 ខែមករានេះ SonicWall ក៏ធ្វើការអាប់ដេតទៅលើ Hosted Email Security ដែលជាសេវាកម្ម cloud email security របស់ខ្លួននៅក្នុងអាមេរិក និងអ៊ឺរ៉ុបផងដែរ។

ក្រុមហ៊ុននេះក៏ធក្វើការជួសជុលទៅលើចន្លោះប្រហោងនេះជាមួយនឹង Email Security Appliance (ES 10.0.15) និងអតិថិជនជាច្រើនទៀតដែលប្រើប្រាស់នូវ firewalls ជាមួយនឹងមុខងារ Anti-Spam Junk Store នៅលើ Junk Store 7.6.9 ។ ដើម្បីធ្វើការអាប់ដេតទៅកាន់ Junk Store version ចុងក្រោយបំផុតនោះ អ្នកគ្រប់គ្រងប្រព័ន្ធត្រូវធ្វើការដោនឡូត និង Deploy ទៅលើ Junk Store 7.6.9 installer ៕