ព័ត៌មាន

Dell XPS 15 & XPS 17 2022 កុំព្យូទ័រស៊េរីថ្មីបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Intel Chip ជំនាន់ទី 12

ក្រុមហ៊ុនបច្ចេកវិទ្យា  Dell ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ XPS 15 &  XPS 17 ស៊េរីថ្មីឆ្នាំ 2022 ដែលប្រើប្រាស់នូវបន្ទះឈីប  Intel Alder Lake-H CPU ជំនាន់ទី 12 ចុងក្រោយបំផុត។ កុំព្យូទ័រ  XPS 15 & XPS 17នេះមាន 3 ទំហំសម្រាប់ធ្វើការជ្រើសរើសគឺ Core i5-12500H (12 cores), Core i7-12700H (14 cores) និង Core i9-12900HK (14 cores) ។

 image

កុំព្យូទ័រនេះទ្រទ្រង់នូវ DDR5-4800 RAM ដល់ទៅ 64GB និងម៉េមូរី PCIe4 x4 SSD ដល់ទៅ 4TB ។ អេក្រង់របស់កុំព្យូទ័រនេះមានទំហំ 15-inch និង  17-inch ជាមួយនឹងកម្រិតអេក្រង់  3840 x 2400p IPS touchscreen / 1920 x 1200p non-touch ។ សម្រាប់​កុំព្យូទ័រ 15-inch version មានអេក្រង់  OLED 3456 x 2160p touchscreen ។ កុំព្យូទ័រ XPS 15 & XPS 17 នេះប្រើប្រាស់នូវក្រាហ្វិកកាត  RTX 3050Ti និង GeForce RTX 3060 ៕

image