ព័ត៌មាន

Honor X9 ស្មាតហ្វូនជំនាន់ថ្មីសមត្ថភាពខ្លាំងក្លាជាច្រើនដ៏ទាក់ទាញ

ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Honor X9 ដែលបំពាក់នូវសមត្ថភាពដ៏ខ្លាំងក្លាជាច្រើនក្នុងការប្រើប្រាស់ដូចជា  120Hz refresh rate​ បន្ទះឈីប Snapdragon 695 mobile platform ថាមពលថ្មទំហំ  4,800mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន  66W fast charging និងកាមេរ៉ាគោលខាងក្រោយទំហំ 48-megapixel ។ ស្មាតហ្វូន Honor X9 នេះមានអេក្រង់ទំហំ 6.81-inch IPS LCD ជាមួយនឹងរន្ធប្រហោង punch-hole នៅកណ្តាលអេក្រង់។

image

វាមានកម្រិតភាពច្បាស់  Full HD+ ជាមួយនឹងកម្រិត  1080 x 2388 pixels និង 120Hz refresh rate ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16-megapixel និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ  48-megapixel (main) + 2-megapixel (macro) + 2-megapixel (depth) ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 695 chipset រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Android 11 OS ជាមួយនឹង  Magic UI 4.2 ។ ស្មាតហ្វូននេះទ្រទ្រង់នូវ Face Unlock និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង។ វាទ្រទ្រង់នូវ dual SIM, 5G, Wi-Fi 802.11ac, Bluetooth 5.1, GPS និង USB-C ផងដែរ៕

image