ព័ត៌មាន

AMANI 20,000mAh Power Bank បំពាក់ជាមួយនឹងពិលភ្លឺច្បាស់

ក្រុមហ៊ុនផលិតគ្រឿង accessories ដ៏ល្បីឈ្មោះ AMANI ទើបតែប្រកាសបង្ហាញនូវផលិតផល dual charging power bank ចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា AMANI ASP PB 20C Power Bank ។ សម្រាប់ Power Bank នេះគឺអាចសាកថ្មទៅលើឧបករណ៍ចំនួន 2 ក្នុងពេលដំណាលគ្នា ហើយវាមានកម្លាំងថាមពលដល់ទៅ  20,000mAh ។

image

AMANI PB 20C Power Bank នេះក៏បំពាក់នូវមុខងារក្នុងការការពារទៅលើគ្រោះថ្នាក់ផ្សេងៗនៅក្នុងពេលសាកថ្មផងដែរ។ AMANI PB 20C Power Bank​នេះក៏មានភ្លើង LED indicator ដែលបង្ហាញនូវបរិមាណថាមពលដែលនៅសល់ផងដែរ។  AMANI ASP PB 20C Power Bank ក៏មានភ្លើង  LED touch light ហើយវាសាកថ្មតាមរយៈរន្ធ USB-C ៕