ព័ត៌មាន

មេរោគ Ransomware មិនមែនមានគោលដៅក្នុងការរកលុយនោះទេ

មេរោគ​Ransomware គឺមានគោលដៅក្នុងការចាប់ជម្រិតប្រាក់លោះជាច្រើនពីជនរងគ្រោះ ហើយនៅក្នុងឆ្នាំ 2021 នេះ ជនរងគ្រោះបានបង់ប្រាក់លោះជាច្រើនពាន់លានដុល្លារអាមេរិក។ នៅក្នុងការសិក្សាមួយរបស់ក្រុមហ៊ុន Microsoft និងក្រុមហ៊ុនសុវត្ថិភាពអ៊ីនធឺណិត CrowdStrike ថ្មីៗនេះបានសន្និដ្ឋានថា ក្រុមហេគឃ័ររបស់អ៊ឺរ៉ង់គឺមានទំនាក់ទំនងជាមួយនឹងទីក្រុងតេអេរ៉ង់ (Tehran) នៅក្នុងការវាយប្រហារមេរោគ ransomware នេះដែលមានគោលដៅមិនមែនផ្តោតទៅលើការរកប្រាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញវាមានគោលដៅក្នុងការវាយប្រហារជាតិសាសន៍នោះតែម្តង។

image

នៅពេលដែលវាមានការរំខានពីមេរោគ ransomware នេះ វាពិតជាមានការរំខានមែនទែនសម្រាប់ជនរងគ្រោះ។ មេរោគ ransomware ត្រូវបានប្រើប្រាស់ដើម្បីលួចទិន្នន័យ និងព័ត៌មានសម្ងាត់ជាច្រើនហើយក៏ទម្លាយជាសាធារណៈ។ មេរោគនេះក៏អាចធ្វើការចាក់សោរទៅលើប្រព័ន្ធទាំងមូល និងផ្អាកមិនអោយដំណើរការផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហេគឃ័ររបស់ចិននៅក្នុងខែមីនាឆ្នាំមុននេះគឺនៅពីក្រោយការចែកចាយមេរោគ ransomware ទៅលើជនរងគ្រោះជាច្រើននៅក្នុងសហរដ្ឋអាមេរិក អាល្លឺម៉ង់ ឥណ្ឌូនេស៊ី និងប្រទេសជាច្រើនទៀត។ ទីភ្នាក់ងារឆ្លាតវៃ Recorded Futureនិយាយថា ហេគឃ័រនេះគឺមិនមែនផ្តោតទៅលើការរកប្រាក់លោះនោះទេ ប៉ុន្តែវាផ្តោតទៅលើការបំផ្លិចបំផ្លាញតែម្តង។

លោក Allan Liska ប្រធានទីភ្នាក់ងារ Recorded Future និយាយថា “ខ្ញុំគិតថានេះគឺជានិន្នការថ្មី។ ប្រសិនបើរឿងនេះបន្តបែបនេះ អ្នកនឹងឃើញនូវសកម្មភាពដដែលកើតឡើងជាបន្តទៀត។” បន្ថែមពីនេះទៀតនោះ ក្រុមហេគឃ័ររបស់អ៊ឺរ៉ង់ប្រើប្រាស់នូវវិធីសាស្ត្រនេះដើម្បីចែកចាយមេរោគ ransomware នៅក្នុងគោលដៅសម្រាប់រំខាន និងការបំផ្លិចបំផ្លាញ៕