ព័ត៌មាន

ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតប្រើប្រាស់នូវ QR Codes ដើម្បីលួចប្រាក់ និងព័ត៌មានសម្ងាត់របស់ជនរងគ្រោះ

QR codes ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងនៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតកូរ៉ូណាវីរុសដោយសារតែតាមភោជនីយដ្ឋាន និងអាជីវកម្មជាច្រើនទៀតបានប្រើប្រាស់នូវ QR codes សម្រាប់ធ្វើការរក្សាទុកនូវទិន្នន័យរបស់ពួកគេ និងប្រវត្តិនៃកន្លែងដែលពួកគេធ្លាប់បានទៅ។ ពេលនេះ FBI បានជូនដំនឹងអំពីហានិភ័យនៃការប្រើប្រាស់នូវ QR Codes ផងដែរ។

image

មជ្ឈមណ្ឌលបណ្តឹងអំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (IC3) បានជូនដំណឹងអំពី “malicious” QR codes ដែលអាចបញ្ចូនអ្នកដែលបានស្កេនទៅកាន់ពិភពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបាន។ នៅក្នុងការប្រកាសនេះបញ្ជាក់ថា “ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់នូវបច្ចេកវិទ្យានេះតាមរយៈការស្កេន QR code អោយទៅកាន់វេបសាយរបស់ហេគឃ័រដើម្បីលួចទិន្នន័យរបស់អ្នកប្រើប្រាស់ ការដាក់មេរោគ malware អោយចូលទៅក្នុងឧបករណ៍របស់ជនរងគ្រោះ និងការទូទាត់ប្រាក់ណាមួយតាមគោលដៅរបស់ហេគឃ័រ។”

ការព្រមានរបស់ FBI នេះគឺបន្ទាប់ពីមានការផ្តល់ដំបូន្មានចេញពីក្រុមអ្នកស្រាវជ្រាវនៅលើអ៊ីនធឺណិត និងទីភ្នាក់ងាររដ្ឋាភិបាលអំពីការគំរាមកំហែងតាមរយៈការប្រើប្រាស់នូវ QR codes​នេះ។ កាលពីសប្តាហ៍មុននេះ លោក Ars Technica រាយការណ៍អំពីការប្រើប្រាស់នូវ QR codes ក្លែងក្លាយស្ថិតនៅក្នុងចំណតរថយន្តនៅក្នុងទីក្រុងជាច្រើនរបស់រដ្ឋតិចសាស់ជាមួយនឹងគោលដៅបោកបញ្ឆោតពាក់ព័ន្ធទៅនឹងការទូទាត់ប្រាក់។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែតុលា ឆ្នាំ 2021 នេះ ក្រុមហេគឃ័រប្រើប្រាស់នូវ QR Codes ជាផ្នែកមួយនៃយុទ្ធនាការ Phishing ។ នៅដើមឆ្នាំនេះ កងទ័ពអាមេរិកក៏បានចេញនូវសេចក្តីជូនដំណឹងអំពីរឿងនេះផងដែរ។ ក្រោយមកទៀតវាក៏មាន bitcoin scamsដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់នូវកម្មវិធី barcode scanner app ។ ដូចនេះ សូមអ្នកប្រើប្រាស់ទាំងអស់ធ្វើការឆែកឡើងវិញអោយបាន 2 ដងទៅលើ URL ដែលធ្វើការបង្កើតឡើងដោយ QR Code ជាពិសេសពាក់ព័ន្ធទៅនឹងការទូទាត់ប្រាក់៕