ព័ត៌មាន

Redmi Book Pro 15 2022 កុំព្យូទ័រជំនាន់ថ្មីរូបរាងដ៏ទាក់ទាញក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន Redmi ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រជំនាន់ថ្មីដែលមានឈ្មោះហៅថា  Redmi Book Pro 15 2022 ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប  Core i5-12450H processor ជាមួយនឹងក្រាហ្វិកកាត  NVIDIA RTX 2050 GPU និង Core i7-12650H ជាមួយនឹងក្រាហ្វិកកាត NVIDIA RTX 2050 GPU ។ Redmi Book Pro 15 2022 នេះមានតួខ្លួនធ្វើពីអាលុយមីញ៉ូម។

image

វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ហើយវាក៏មាន Touchpad ធំ និងកាមេរ៉ា 720p webcam ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 15-inch3.2K កម្រិតភាពច្បាស់  90Hz refresh rate, 16:10 aspect ratio, 100% sRGB color gamut, កម្រិតពន្លឺ 400nits និង DC Dimming ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប  Core i5-12450H និង Core i7-12650H processor ជំនាន់ទី 12 របស់ក្រុមហ៊ុន Intel ។ សម្រាប់ការតភ្ជាប់នៅលើកុំព្យូទ័រនេះមានដូចជា Wi-Fi 6, Bluetooth 5.2, USB-A, C HDMI ports ។ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Windows 11 ហើយសាកថ្មពេញត្រឹមតែ 1 ម៉ោងប៉ុណ្ណោះជាមួយនឹងបច្ចេកវិទ្យា 130W ៕

image