ព័ត៌មាន

Samsung Galaxy Chromebook 2 360 កុំព្យូទ័រស៊េរីថ្មីសមត្ថភាពខ្លាំងក្លា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Galaxy Chromebook 2 360 នៅក្នុងព្រឹត្តិការណ៍ BETT 2022 នៅក្នុងទីក្រុងឡុងដ៏។ កុំព្យូទ័រនេះប្រើប្រាស់នូវ  Chome OS, Android និង Linux ថែមទៀត។ Galaxy Chromebook 2 360 នេះមានអេក្រង់ទំហំ 12.4-inch WQXGA LED-backlit LCD ជាមួយនឹងកម្រិតភាពច្បាស់ 2560 x 1600 pixels​កម្រិតពន្លឺ  340 nits ។

 image

អេក្រង់នេះក៏មានកម្រិត 360° hinge ដែលអាចបត់ជាថេប្លេតបានផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវ  Intel Celeron N4500 processor ជាមួយនឹង  Intel UHD Graphics ។ វាមានរ៉េមទំហំ 8GB LPDDR4x RAM និងម៉េមូរីទំហំ 128GB e.MMC storage។ សម្រាប់ការតភ្ជាប់របស់វាមានដូចជា WiFi 6, Bluetooth 5.1 និង LTE ។ វាទ្រទ្រង់នូវ  2 x USB Type-C, 1 x USB 3.2 Type-A, 3.5mm headphone jack, MicroSD card slot, nano security slot និង nano-SIM card slot ។

image

កុំព្យូទ័រនេះភ្ជាប់ជាមួយនឹង spill-resistant keyboard, 8MP HD (720p) webcam, 2 x 1.5W (3W) stereo speakers​និងថាមពលថ្មទំហំ 45.5Wh ជាមួយនឹង 45W charging តាមរយៈ  USB Type-C ។ កុំព្យូទ័រនេះមានវិមាត្រ  287.9 x 206.6 x 16.9mm  និងទម្ងន់  1.28kg ៕