ប្រទេសហ្វាំងឡង់ព្រមានអំពីការលួចយកគណនី Facebook Accounts តាមរយៈ Messenger phishing

មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតជាតិ (NCSC-FI) របស់ប្រទេសហ្វាំងឡង់ ព្រមានអំពីយុទ្ធនាការបន្លំដែលកំពុងបន្តក្នុងការលួចគណនី Facebook accounts តាមរយៈការក្លែងបន្លំធ្វើជាមិត្តភក្តិរបស់ជនរងគ្រោះនៅក្នុង Facebook Messenger chats ។ នៅក្នុងការជូនដំណឹងនេះ  NCSC-FI និយាយថា គ្រប់អ្នកប្រើប្រាស់ Facebook ដែលបានទទួលនូវសារដែលស្នើសុំនូវលេខទូរស័ព្ទ និងលេខផ្ទៀងផ្ទាត់តាមរយៈ SMS គឺសុទ្ធតែជាគោលដៅនៅក្នុងការវាយប្រហារនេះ។

image

ប្រសិនបើពួកគេផ្តល់នូវព័ត៌មានដែលពួកគេស្នើសុំនោះ អ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងទៅលើគណនី accounts របស់ពួកគេបានតាមរយៈការផ្លាស់ប្តូរទៅលើលេខសម្ងាត់ password និង email address ។ នៅពេលដែលលួចគណនីបានហើយនោះ  Facebook accounts នឹងមានគោលដៅទៅលើជនរងគ្រោះជាច្រើនទៀតចេញពីបញ្ជីមិត្តភក្តិរបស់ពួកគេតាមរយៈយុទ្ធនាការនៃការបោកប្រាស់នេះ។

ភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតនិយាយថា “នៅក្នុងការប៉ុនប៉ងនេះ គណនីដែលត្រូវបានលួចត្រូវបានប្រើប្រាស់ដើម្បីផ្ញើរសារទៅកាន់មិត្តភក្តិជាច្រើនទៀតនៅក្នុងបញ្ជីរបស់ពួកគេដែលស្នើសុំនូវលេខទូរស័ព្ទ និងលេខកូដផ្ទៀងផ្ទាត់២ កត្តា (two-factor authentication) ដើម្បីលួចគណនី Facebook Accounts នោះ។ វិធីសាស្រ្តដែលល្អបំផុតដើម្បីការពារខ្លួនពីការបោកប្រាស់នេះគឺត្រូវប្រុងប្រយ័ត្នចំពោះសារដែលអ្នកបានទទួលមិនថាចេញពីមនុស្សដែលអ្នកស្គាល់នោះទេ។”

ក្រុមហ៊ុន Meta ថ្មីៗនេះក៏ដាក់ពាក្យប្តឹងទៅកាន់សហព័ន្ធនៃតុលាការរបស់រដ្ឋកាលីហ្វ័រញ៉ាពាក់ព័ន្ធទៅនឹងការវាយប្រហារ phishing attacks ជាច្រើនដែលមានគោលដៅនៅលើកម្មវិធី  Facebook, Messenger, Instagram និងWhatsApp ។ ក្រុមហេគឃ័របានប្រើប្រាស់នូវយុទ្ធនាការ phishing ដែលមានចំនួនច្រើនជាង 40,000 phishing pages ដែលក្លែងបន្លំធ្វើជា login pages ៕

Leave a Reply

Your email address will not be published. Required fields are marked *