ព័ត៌មាន

EmoCheck រកឃើញនូវ 64-bit version ថ្មីរបស់មេរោគ Emotet malware

CERT របស់ប្រទេសជប៉ុនទើបតែបញ្ចេញនូវ version ថ្មីរបស់កម្មវិធី EmoCheck ដែលអាចរកទើញនូវ 64-bit version ថ្មីរបស់មេរោគ Emotet malware ដែលចាប់ផ្តើមវាយប្រហារទៅលើអ្នកប្រើប្រាស់ជាច្រើននៅក្នុងខែនេះ។ Emotet គឺជាមេរោគ malware ដែលចែកចាយតាមរយៈ  emails ដែលប្រើប្រាស់នូវ phishing emails ជាមួយនឹងការភ្ជាប់នូវឯកសារផ្សេងៗដូចជា Word/Excel documents, Windows shortcuts, ISO files និង  zip files ដែលជាប់ password ។

image

នៅក្នុង phishing emails នេះគឺបោកបញ្ឆោតអោយអ្នកប្រើប្រាស់ជាច្រើនបើកទៅលើឯកសារនៅក្នុង  attachments file នេះ។ មេរោគ Emotet នឹងបោកអោយអ្នកប្រើប្រាស់ដោនឡូតនូវមេរោគនៅលើកុំព្យូទ័រ។ មេរោគ  Emotet malware នេះក៏មានសមត្ថភាពក្នុងការលួចទិន្នន័យផងដែរ។

កម្មវិធី EmoCheck អាចស្កេននូវមេរោគ  Emotet Trojan នេះបាន។ ពេលនេះមេរោគ Emotet ត្រូវបានតម្លើងនៅក្នុង folder ដែលស្ថិតនៅក្នុង C:Users[username]AppDataLocal ហើយមេរោគ Emotet malware នេះមានទម្រង់ជា DLL តែមាន extension ជា .bbo ឬ .qvp ៕