ព័ត៌មាន

នេះជាកំពូលអានុភាពនៃបច្ចេកវិទ្យាកាមេរ៉ាដ៏មហិមាគ្មានគូប្រៀបរបស់ Galaxy S22 Series!

បើមិនបានដឹង…គួរឱ្យស្តាយណាស់! តែបើបានដឹង…ទើបដឹងថាវាពិតជាអស្ចារ្យកម្រិតណា…!

 រូបភាពដែលថតនៅពេលយប់ចេញពីស្មាតហ្វូនភាគច្រើនមានស្នាមអុច ព្រាល មិនច្បាស់ ខ្មៅៗ មិនស្អាត…! ត្រូវអត់! មិនបាច់ប្រាប់ចម្លើយក៏ដឹងថាអ្នកដែលកំពុងអានលួចញញឹម និងដឹងច្បាស់ក្នុងចិត្តខ្លួនឯងហើយ! អ៊ីចឹងថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង អាចដោះស្រាយបញ្ហានេះជូនពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បានទេ? បើធ្វើមិនបាន…ម្តេចនឹងជាប់ឈ្មោះជាកំពូលក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈានមុខគេក្នុងពិភពលោកទៅហ្អ៎ក…!

 image

យើងដឹងហើយថាក្រុមហ៊ុន សាមសុង បានធ្វើការអភិវឌ្ឍន៍លើផ្នែក Camera Hardware និង Photo Software ទៅលើគ្រប់ Galaxy S22 Series របស់ខ្លួនដែលធ្វើឱ្យលោកអ្នកអាចថតរូប ឬវីដេអូនៅទីងងឹត នៅកន្លែងដែលស្ទើរពន្លឺ ឬមិនមានពន្លឺគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏នៅតែអាចផ្តិតយករូបភាពបានភ្លឺច្បាស់ ដាច់ស្អាត ស្ទើរតែគ្មានស្នាមអុច និងស្នាមព្រាលឡើយ!

image

ឥឡូវនេះយើងមកមើលឱ្យកាន់តែច្បាស់ទាំងអស់គ្នាពីកំពូលអានុភាពក៏ដូចជាលក្ខណៈពិសេសនៃកាមេរ៉ាដ៏ល្អឯកក្នុងលោករបស់ Galaxy S22 Series ដូចខាងក្រោមនេះ៖

* Galaxy S22 Ultra 5G

– កាមេរ៉ាមុខ៖ 40MP, f/2.2, 26mn (wide), PDF

– សមត្ថភាពថតវីដេអូកាមេរ៉ាមុខ៖ 4K@30/60fps, 1080p@30fps

– កាមេរ៉ាក្រោយ៖ 108MP, f/1.8, 23mm (wide), PDAF, Laser AF, OIS, 100x Space Zoom

       10MP, f/4.9, 230mm (Periscope), PDAF, OIS, 10x Optical Zoom 

       10MP, f/2.4, 70mn (Telephoto), Dual Pixel PDAF, OIS, 3x Optical Zoom 

       12MP, f/2.2, 13mm, 120o (Ultra-wide), Dual Pixel PDAF, Super Steady Video

– សមត្ថភាពថតវីដេអូកាមេរ៉ាក្រោយ៖ 8K@24fps, 4K@30/60fps, HDR10+ 

 image

* Galaxy S22+ 5G

– កាមេរ៉ាមុខ៖ 10MP, f/2.2, 26mn (wide), Dual Pixel, PDF

– សមត្ថភាពថតវីដេអូកាមេរ៉ាមុខ៖ 4K@30/60fps, 1080p@30fps, Dual Video Call, Auto-HDR

– កាមេរ៉ាក្រោយ៖ 50MP, f/1.8, 23mm (wide), Dual Pixel PDAF, OIS 

      10MP, f/2.4, 70mm (Telephoto), PDAF, OIS, 3x Optical Zoom

      12MP, f/2.2, 13mm, 120o (Ultra-wide), Super Steady Video

– សមត្ថភាពថតវីដេអូកាមេរ៉ាក្រោយ៖ 8K@24fps, 4K@30/60fps, HDR10+ 

 image

* Galaxy S22 5G

– កាមេរ៉ាមុខ៖ 10MP, f/2.2, 26mn (wide), Dual Pixel, PDF

– សមត្ថភាពថតវីដេអូកាមេរ៉ាមុខ៖ 4K@30/60fps, 1080p@30fps, Dual Video Call, Auto-HDR

– កាមេរ៉ាក្រោយ៖ 50MP, f/1.8, 23mm (wide), Dual Pixel PDAF, OIS 

      10MP, f/2.4, 70mm (Telephoto), PDAF, OIS, 3x Optical Zoom

      12MP, f/2.2, 13mm, 120o (Ultra-wide), Super Steady Video

– សមត្ថភាពថតវីដេអូកាមេរ៉ាក្រោយ៖ 8K@24fps, 4K@30/60fps, 1080p@30/60/240fps, 720p@960fps HDR10+

សូមបញ្ជាក់ម្តងទៀតដែរថាបើមានតែផ្នែកកាមេរ៉ា Hardware តែមួយមុខក៏មិនអាចឱ្យ Galaxy S22 Series ក្លាយជាកំពូលស្មាតហ្វូនដ៏ល្អឯកបានដែរជាក់ស្តែងគឺក្រុមហ៊ុន សាមសុង បានធ្វើការញាត់បញ្ចូលនូវកំពូលបច្ចេកវិទ្យា Photo Software បន្ថែមទៀតដូចជាមុខងារ “Nightography” ដែលធ្វើឱ្យការថតរូប ឬវីដេអូ ពេលយប់ភ្លឺច្បាស់ លម្អិត( very detail) ស្ទើរតែគ្មានស្នាមអុច គ្មានគូប្រៀប និងត្រូវបានពិភពលោកឱ្យរហ័សនាមថាកំពូលអ្នកជំនាញថតពេលរាត្រី ឬទីងងឹតដ៏អស្ចារ្យបំផុតគ្មានពីរ! និយាយទៅគឺថតបានច្បាស់ស្អាត លម្អិតជាងភ្នែកដែលយើងមើលឃើញផ្ទាល់ទៀត!

 image

ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺមុខងារ Software Super Night Solution ដែលជួយកាត់បន្ថយស្នាមអុច ឬស្នាមព្រាលបានយ៉ាងល្អបំផុត។ កំឡុងពេលលោកអ្នកថតរូប ឬវីដេអូ នៅពេលយប់ ឬទីងងឹត វានឹងប្រើមុខងារ multi-frame processing ដោយយកចេញនូវ frame ណាដែលមិនច្បាស់ ព្រាល ឬមានស្នាមអុច និងសល់ប៉ុន្មានវានឹងធ្វើការច្របាច់បញ្ចូលគ្នាដើម្បើចេញជារូបភាពមួយ ឬវីដេអូមួយដែលមានកម្រិតភាពច្បាស់ ពន្លឺ និងពណ៌ (color tunes) ដ៏ល្អឥតខ្ចោះជាមួយនឹងភាពលម្អិត (details) ដោយប្រើមុខងារ Object Recognition។ សូមបញ្ជាក់ផងដែរថាមុខងារ Super Night Solution អាចប្រើបាននៅលើ Portrait Mode និងកាមេរ៉ាខាងមុខបានផងដែរ!

 image

អ៊ីចឹងសរុបមកវិញទាំង Camera Hardware និង Photo Software លាយបញ្ចូលគ្នាគឺល្មមគ្រប់គ្រាន់ដែលធ្វើឱ្យ Galaxy S22 Series ក្លាយជាកំពូលស្មាតហ្វូនដ៏ល្អឯកដែលមានកាមេរ៉ាថតច្បាស់ដាច់គេ និងគ្មានគូប្រៀបឡើយ។ 

 image

ដូច្នេះមាន Galaxy S22 Series ក្នុងដៃ លោកអ្នកមិនចាំបាច់ខ្មាសអៀន មិនហ៊ានក្នុងការចាប់ទាញយកទូរស័ព្ទចេញមកផ្តិតយកគ្រប់រូបភាព ឬវីដេអូនៅពេលយប់ ឬនៅទីងងឹតដែលខ្សោយពន្លឺទៀតនោះទេ! គ្រប់រូប ឬវីដេអូដែលអ្នកថតគឺដឹងតែពេញចិត្ត ពេញថ្លើមតែម្តង! យើងនៅមានមុខងារអស្ចារ្យជាច្រើនទៀតដែលលោកអ្នកមិនទាន់បានដឹង ឬពុំទាន់ដឹងច្បាស់លម្អិតអស់! អ៊ីចឹងកុំភ្លេចតាមដានជាបន្តនៅពេលខាងមុខឆាប់ៗនេះទៀត!

 image

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!