សហរដ្ឋអាមេរិកផ្តល់ទឹកប្រាក់ 10 លានដុល្លារអាមេរិកសម្រាប់ហេគឃ័រយោធារបស់រុស្សីដែលនៅពីក្រោយការវាយប្រហារមេរោគ NotPetya

មេរោគ Malware ត្រូវបានអភិវឌ្ឍដោយក្រុមហេគឃ័រស៊ើបការណ៍យោធារបស់រុស្សី GRU ដែលបានធ្វើអោយក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិកខាតបង់ទឹកប្រាក់ច្រើនជាង 1 ពាន់លានដុល្លារអាមេរិក។ ក្រសួងការបរទេសអាមេរិកប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ចំនួន 10 លានដុល្លារអាមេរិកសម្រាប់ការផ្តល់ព័ត៌មានដែលឈានដល់ការចាប់ខ្លួនបុគ្គលដែលនៅពីក្រោយការវាយប្រហារឆ្នាំ 2017 នោះ។

image

តាមអាជ្ញាធរអាមេរិកនោះ មន្ត្រីរបស់ GRU ដែលមានដូចជា Yuriy Sergeyevich Andrienko, Sergey Vladimirovich Detistov, Pavel Valeryevich Frolov, Anatoliy Sergeyevich Kovalev, Artem Valeryevich Ochichenko និង Petr Nikolayevich Pliskin  បានចែកចាយមេរោគ malware ។ សម្រាប់បុគ្គលទាំង 6 នាក់នេះគឺធ្វើការនៅអង្គភាព  74455 របស់ GRU នេះបើតាមអ្នកស្រាវជ្រាវសុវត្ថិភាព  Sandworm Team, Telebots, Voodoo Bear និង Iron Viking ។

image

 មនុស្សទាំង 6 នាក់នេះគឺជាអ្នកចែកចាយមេរោគ  NotPetya malware  ។ បុគ្គលិករបស់ GRU នេះត្រូវចោទប្រកាន់ថាបង្កអស្ថិរភាពនៅក្នុងប្រទេសអ៊ុយក្រែន ហ្សកហ្ស៊ី និងការបោះឆ្នោតនៅបារាំងផងដែរ។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារមេរោគ  NotPetya នេះបានបំផ្លាញនូវកុំព្យូទ័រជាច្រើននៅក្នុងមន្ទីរពេទ្យ និងប្រព័ន្ធសុខាភិបាល Heritage Valley Health System ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *