ព័ត៌មាន

កាសស្តាប់ FLAGSHIP WIRELESS EARBUDS របស់ក្រុមហ៊ុន SENNHEISER បំពាក់នូវមុខងារពិសេសៗជាច្រើន

បើមើលទៅលើកាសស្តាប់ Momentum True Wireless 2s ជំនាន់មុនរបស់ក្រុមហ៊ុន Sennheiser គឺមានតម្លៃចាប់ផ្តើមពី $299 ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុននេះទើបតែប្រកាសបង្ហាញនូវកាសស្តាប់ថ្មីដែលមានតម្លៃត្រឹមតែ $249.95 ។ ពេលនេះ កាសស្តាប់របស់ក្រុមហ៊ុន Sennheiser មានតម្លៃប្រហាក់ប្រហែលទៅនឹងកាសស្តាប់ AirPod Pro របស់ក្រុមហ៊ុន Apple ហើយវាមានតម្លៃថោកជាងកាសស្តាប់របស់ក្រុមហ៊ុន Sony និង Bose ។

image

កាសស្តាប់ថ្មីនេះបំពាក់នូវបច្ចេកវិទ្យា Wireless charging ដែលមិនធ្លាប់មាននោះទេនៅលើកាសស្តាប់ Momentum True Wireless 2s ។ នៅក្នុងប្រអប់របស់កាសស្តាប់នេះក៏មាន tips ចំនួន 4 សម្រាប់ប្រើប្រាស់ជាមួយនឹងកាសស្តាប់នេះ។  ដូចនេះ កាសស្តាប់ MTW3s នឹងធ្វើអោយលោកអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់វាជាក់ជាមិនខាន។

image

កាសស្តាប់ជំនាន់ថ្មីនេះមានរូបរាងតូចជាងមុន ហើយវាមាន 3 ពណ៌គឺពណ៌ខ្មៅ ប្រផេះ និងស។ វាប្រើប្រាស់នូវរន្ធសាកថ្មប្រភេទ USB-C charging port ផងដែរ។ ក្រុមហ៊ុន Sennheiser ក៏បន្ថែមនូវមុខងារកាត់បន្ថយសំឡេងរំខាន ANC នៅលើកាសស្តាប់ MTW3s នេះផងដែរ។ កាសស្តាប់ថ្មីរបស់ក្រុមហ៊ុន Sennheiser នេះទ្រទ្រង់នូវ AAC, SBC, AptX និង AptX Adaptive Bluetooth codecs ៕

image