ព័ត៌មាន

ក្រុមហ៊ុន Spotify នឹងបិទកម្មវិធី Stations របស់ខ្លួននៅថ្ងៃទី 16 ខែឧសភាខាងមុខនេះ

បន្ទាប់ពីក្រុមហ៊ុន Spotify ដាក់អោយដំណើរការនូវ iOS version ទៅលើ App របស់ខ្លួននៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុននេះក៏ដាក់អោយដំណើរការសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងសហរដ្ឋអាមេរិកផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Spotify ចាប់ផ្តើមជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ជាច្រើនថា App របស់ក្រុមហ៊ុននេះនឹងបិទនៅថ្ងៃទី 16 ខែឧសភានេះ។

image

ប្រសិនបើអ្នកប្រើប្រាស់នូវកម្មវិធី Stations នោះ អ្នកអាចនឹងទទួលបាននូវសារមួយបញ្ចាក់ថា កម្មវិធី Stations នឹងបិទនៅថ្ងៃទី 16 ខែឧសភានេះ។ អ្នកអាចបន្តរីករាយជាមួយនឹងកម្មវីធី Spotify តាមរយៈការ login ជាមួយនឹងគណនី Stations របស់អ្នក។ អ្នកអាចស្តាប់ចំរៀង និង podcasts ជាច្រើនលានបទថែមទៀត។

ក្រុមហ៊ុន Spotify និយាយថា “យើងនឹងធ្វើការផ្ទេរនូវ stations ដែលជាការពេញចិត្តរបស់អ្នកទៅកាន់កម្មវិធី Spotify app ។”