ព័ត៌មាន

Powerbeats Pro Paria Farzaneh limited edition កាសស្តាប់ស៊េរីថ្មីសមត្ថភាពខ្លាំងក្លា

ក្រុមហ៊ុន Beats ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Apple ថ្មីៗនេះបានប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែថ្មីសម្រាប់អ្នកដែលចូលចិត្តកីឡាដែលមានរូបរាងដូចទៅនឹងកាសស្តាប់ Powerbeats Pro NBA75 ivory limited edition ។ ថ្មីៗនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវកាសស្តាប់ Powerbeats Pro ដែលជាកិច្ចសហការជាមួយនឹងអ្នកឌីស្សាញ Paria Farzaneh​ដ៏ល្បីល្បាញផងដែរ។

 image

កាសស្តាប់  Paria Farzaneh limited edition នេះមានការបញ្ចូលគ្នានៃពណ៌លឿន និងពណ៌ស្វាយដ៏ទាក់ទាញ។ កាសស្តាប់នេះប្រើប្រាស់នូវបន្ទះឈីប Apple H1 chip  និងបច្ចេកវិទ្យា  IPX4 សម្រាប់ការពារសំណើមផងដែរ។ កាសស្តាប់  Powerbeats Pro Paria Farzaneh limited edition នេះអាចប្រើប្រាស់បាន 9 ម៉ោងក្នុងការសាកថ្មម្តង និងអាចប្រើប្រាស់បាន 24 ម៉ោងនៅពេលដែលភ្ជាប់វាទៅកាន់ Charging Case ៕

image