ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft, Apple និង Google នឹងទ្រទ្រង់នូវការ FIDO logins ដោយមិនប្រើប្រាស់នូវ password

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft, Apple និង Google បានប្រកាសអំពីគម្រោងផែនការក្នុងការទ្រទ្រង់ទៅលើស្តង់ដារថ្មីនៃការ login ដោយមិនប្រើប្រាស់នូវ password (ខ្លះគេហៅថា passkeys) ដែលអភិវឌ្ឍដោយស្ថាប័ន World Wide Web Consortium (W3C) និង FIDO Alliance ។

image

នៅពេលដែលដាក់អោយអនុវត្តនោះ ការផ្ទៀងផ្ទាត់ Web Authentication (WebAuthn) ឬ FIDO នេះនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង 3 នេះអាចធ្វើការ login ទៅក្នុងគណនីរបស់ពួកគេដោយមិនចាំបាច់ប្រើប្រាស់នូវ password នោះទេ។

ជំនួសអោយការប្រើប្រាស់នូវ password នេះ ពួកគេក៏មានជម្រើស option ថ្មីសម្រាប់ធ្វើការផ្ទៀងផ្ទាត់ផងដែរនោះគឺការប្រើប្រាស់នូវ PINs ឬបច្ចេកវិទ្យា biometric authentication (ស្នាមក្រយ៉ៅដៃ ឬមុខ)។ លោក Sampath Srinivas ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Google នៅលើ Secure Authentication និយាយថា “ដើម្បីធ្វើការ signin នៅក្នុងវេបសាយមួយនៅលើកុំព្យូទ័ររបស់អ្នក អ្នកត្រូវដាក់ស្មាតហ្វូនរបស់អ្នកនៅក្បែរ ហើយអ្នកអាចធ្វើការដោះសោរបានដើម្បីចូលទៅប្រើប្រាស់។ បើទោះបីជាអ្នកបាត់ស្មាតហ្វូនរបស់អ្នក passkeys របស់អ្នកអាចធ្វើការ sync ជាមួយនឹងស្មាតហ្វូនថ្មីតាមរយៈ cloud backup បានផងដែរ”។ សម្រាប់ការប្រើប្រាស់នូវមុខងារថ្មីនេះអាចនឹងប្រើប្រាស់បាននៅលើ platforms, devices, websites និង Apps របស់ក្រុមហ៊ុន Microsoft, Apple និង Google ៕

Leave a Reply

Your email address will not be published. Required fields are marked *