ព័ត៌មាន

Realme Q5 Pro Gift Box Edition ស្មាតហ្វូនស៊េរីថ្មីរូបរាងកាន់តែទាក់ទាញ

ថ្មីៗនេះ ក្រុមហ៊ុន Realme បានប្រកាសបង្ហាញនូវស្មាតហ្វូន  Q-series flagship របស់ខ្លួនដែលមាន 3ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើសនោះគឺ Realme Q5 Pro, Q5i និង Q5 ។ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវវត្តមានរបស់ម៉ូឌែលពិសេស Realme Q5 Pro Gift Box Limited Edition ផងដែរ។ ស្មាតហ្វូន  Realme Q5 Pro “Time Agent” Gift Box Limited Edition ពេលនេះដាក់លក់នៅក្នុងប្រទេសចិនហើយនៅក្នុងតម្លៃប្រហែលជា $345 ។

 image

ស្មាតហ្វូន Realme Q5 Pro នេះមានអេក្រង់ទំហំ 6.62-inch AMOLED E4 ជាមួយនឹងអេក្រង់ punch-hole នៅគែមខាងឆ្វេង។ អេក្រង់នេះមានកម្រិតភាពច្បាស់​ Full HD+, 120Hz refresh rate, កម្រិតពន្លឺ 1.300 nits ។ វាមានបន្ទះឈីប Qualcomm Snapdragon 870 processor, រ៉េមទំហំ 12GB LPDDR4X RAM + 5GB Virtual RAM  និងម៉េមូរីទំហំ 256GB UFS 3.1 ។

image

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 64-megapixel, 8-megapixel ultrawide lens និង 2-megapixel macro sensor ។ វាមានកាមេរ៉ាខាងមុខទំហំ 16-megapixel ផងដែរ។ ស្មាតហ្វូន Realme Q5 Pro នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 12 និង  Realme UI 3.0 ។ វាមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging ៕