ព័ត៌មាន

Roborock T8 Plus Robot ម៉ាស៊ីនបូមធូលីឆ្លាតវៃសមត្ថភាពខ្លាំងលើសពីការរំពឹងទុក

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបូមធូលីឆ្លាតវៃរបស់ខ្លួនដែលមានកម្លាំងដ៏ខ្លាំងក្លា។ ម៉ាស៊ីនបូមធូលីនេះមានឈ្មោះហៅថា  Roborock T8 Plus robot ដែលជា upgrade version របស់  Roborock T8 ដែលបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំនេះ។ Roborock T8 Plus series ​នេះមាន 2 ទំហំគឺ Roborock T8 Plus និង Roborock T8 Plus Smart Dust Collection ដែលមានតម្លៃ  2,799 yuan(~$419) និង  3,598 yuan (~$539) រៀងគ្នា។

 image

សម្រាប់ Roborock T8 Plus គឺមានកម្លាំងស្រូបដល់ទៅ 5100Pa ដែលងាយស្រួលក្នុងការស្រូបធូលីបានយ៉ាងល្អ។ Roborock T8 Plus អាចផ្ទុកធូលីបានដល់ទៅ 2.5L ថែមទៀត។ T8 Plus នេះមានកម្រិតរំញ័រ 3000 rpm motors  និងអាចបញ្ជាជាសំឡេងបានថែមទៀត៕

image