Xbox កំពុងតែមានបញ្ហាគាំង (Down) នៅជុំវិញពិភពលោកដែលអ្នកប្រើប្រាស់ជាច្រើនមិនអាចលេងហ្គេមបាន

ក្រុមហ៊ុន Microsoft និយាយថា សម្រាប់សេវាកម្ម Xbox Live services គឺស្ថិតនៅក្នុងភាពជាប់គាំង (down)ដោយសារតែការដាច់ភ្លើងដែលធ្វើអោយអ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោកមិនអាចប្រើប្រាស់ និងទិញហ្គេមលេងកម្សាន្តបាននោះទេ។ តាមរបាយការណ៍របស់អ្នកប្រើប្រាស់អោយដឹងថា​ ហ្គេមអនឡាញនេះបាន Down អស់រយៈពេលជាង 3 ម៉ោងដែលមិនអនុញ្ញាតអោយពួកគេអាចលេងហ្គេមទាំង offline និងហ្គេមនៅលើក្លោដបាននោះទេ។

image

Xbox Support ពន្យល់ថា “យើងដឹងថា អ្នកប្រើប្រាស់ជាច្រើនគឺមិនអាចទិញហ្គេម ការលេងហ្គេម ឬចាប់ផ្តើមនូវវគ្គហ្គេមរបស់ពួកគេនៅក្នុងក្លោដបានទេ។ ក្រុមការងាររបស់យើងកំពុងតែធ្វើការស៊ើបអង្កេត។” នៅក្នុង Page របស់ Xbox និយាយថា សេវាកម្ម Xbox ដែលរងនូវការប៉ះពាល់មានដូចជា Games & gaming, Cloud gaming & remote play និង Store & subscriptions ។

ការដាច់ភ្លើងទ្រង់ទ្រាយធំនេះបានប៉ះពាល់ទៅលើ platforms ជាច្រើនដែលនៅក្នុងនោះរួមមាន Xbox Series X|S, Xbox One consoles, Android devices, Apple devices, Xbox on Windows និង cloud gaming ៕

Leave a Reply

Your email address will not be published. Required fields are marked *